លោកហោ ម៉ៅ ដែលគេស្គាល់ច្រើន តាមរយៈ ប្រព័ន្ធ បណ្តាញសង្គម FACEBOOK ឥឡូវធ្លាក់ ខ្លួនពិការ មួយចំហៀងខ្លួន
ភ្នំពេញ : លោក ហោ ម៉ៅ សន្តិសុខសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ដែលគេស្គាល់ជាទូទៅ តាមរយៈប្រព័ន្ធ បណ្តាញសង្គម facebook ក្នុងសកម្មភាព ការងារដ៏សកម្ម របស់លោក លើការឈរ ជើងបញ្ជាចរាចរ នៅចំណុចផ្លូវ បំបែកលូប្រាំ សង្កាត់ស្ទឹងមានជ័យ និងក្រោយមកបាន បញ្ជាចរាចរ នៅផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែក្រោម នោះ ឥឡូវនេះ លោកបាន ធ្លាក់ខ្លួនឈឺ ស្លាប់មួយ ចំហៀងខ្លួន បន្ទាប់ពីលោក បានងងឹតមុខដួល ក្នុងខណៈដែល កំពុងឈរបញ្ជា ចរាចរនៅមុខ វត្តចាក់អង្រែក្រោម កាលពីព្រលប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ។
លោក ហោ ម៉ៅ គឺជាសន្តិសុខសកម្មក្នុងការងារមួយ ជាច្រើនឆ្នាំកន្លងមកនេះ គេតែងតែឃើញ លោកឈរ បញ្ជាចរាចរ គ្មានពេល សំរាកទាំងពេលភ្លៀង និងថ្ងៃក្តៅ ។ មនុស្សគ្រប់ មជ្ឈដ្ឋានទូទៅ ដែលបាន ធ្វើដំណើរឆ្លង កាត់ផ្លូវលូរប្រាំ តែងតែ ដាក់រហស្សនាមថា៖ ប៉ូលិសលេងៗសោះ ធ្វើការខ្លាំង ជាងប៉ូលិសមែន ទែនទៅទៀត។ ប៉ុន្តែពេលនេះ គួរអោយសោកស្តាយ លោកហោ ម៉ៅ បានធ្លាក់ ខ្លួនពិការហើយ ។ ចំណែកប្រពន្ធ របស់លោក ក៍មានជំងឺលើសឈាម និង ស្លាប់មួយ ចំហៀងខ្លួន រួចមក ហើយដែរ។
កន្លងមកគ្រួសាររបស់លោកត្រូវពឹងពាក់ រូបលោកទាំងស្រុង ក្នុងការរកស៊ីចិញ្ចឹមគ្រួសារ។ ចាប់ពីថ្ងៃនេះ ទៅលោក ធ្វើការងារ អ្វីលែង បានទៀតហើយ ស្របពេលដែលស្ថានភាពគ្រួសារ ទីទ័លក្រ។ ដូចនេះមាន តែការពឹង ពាក់ទៅលើ សណ្តានចិត្ត សប្បុរសធ៌ម របស់សប្បុរសជន ទូទៅតែប៉ុណ្ណោះ។
ដោយទឹកចិត្តសប្បុរសធ៌ម លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខា កាកបាទ ក្រហមខណ្ឌ កាលពី រសៀលថ្ងៃទី១៣ ខែកុម្ភៈនេះ បាននាំអំណោយ របស់អនុសាខា កាកបាទ ក្រហមខណ្ឌ ទៅឧបត្ថម្ភ ដល់គ្រួសារ លោកហោ ម៉ៅ រួមមានអង្ករ គ្រឿងឧបភោគ បរិភោគ និង សំភារៈសំរាប់ បំរើក្នុងផ្ទះបាយមួយចំនួន។ ដោយឡែក លោកឌី រ័ត្នខេមរុណ បានឧបត្ថម្ភ បន្ថែមថវិកាផ្ទាល់ ខ្លួនចំនួន ៥០ម៉ឺនរៀល និង លោក ស៊ុំ រិទ្ធី ប្រធាន ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ខណ្ឌ ក៏បានចូលរួម ឧបត្ថម្ភចំនួន ៥ម៉ឺនរៀលផងដែរ ទុកសម្រាប់ ប្រើប្រាស់ក្នុង ជីវភាពប្រចាំថ្ងៃ និងព្យាបាលជំងឺ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!