ទៀតហើយ! រថយន្ត៥៦គ្រឿង បុករះបន្តកន្ទុយគ្នា ស្លាប់និងរបួស ជាច្រើននាក់ ដោយសារតែ ចុះអ័ព្ទខ្លាំងពេក

 
 

ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ចំនួន២នាក់ បានស្លាប់ និង៣៤នាក់ ផ្សេងទៀត បានរងរបួស បន្ទាប់ពីមាន ហេតុការណ៏ រថយន្តចំនួន ៥៦គ្រឿង បុករះបន្តកន្ទុយគ្នា នៅលើផ្លូវមួយខ្សែ ក្នុងខេត្ត Sichuan ប្រទេសចិន ដោយសារតែ ចុះអ័ព្ទខ្លាំងពេក។

ហេតុការណ៏នេះ បានកើតឡើង កាលពីព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ កន្លងទៅនេះ នៅលើផ្លូវមួយខ្សែ ក្នុងខេត្ត Sichuan នៃប្រទេសចិន។

ប្រភពដដែល បានបន្តទៀតថា ទំហំនៃការខូចខាត នៅក្នុងហេតុការណ៏នេះ គឺពិតជាច្រើន ខណៈរថយន្ត រហូតដល់ទៅ ៥៦គ្រឿង បានបុកបន្តកន្ទុយគ្នា ហើយមានអ្នកស្លាប់ ២នាក់ និងរបួស ៣៤នាក់ទៀត។

គួរបញ្ជាក់ផងដែរថា ខាងអាជ្ញាធរ ធ្លាប់បានប្រកាសអាសន្ន ចំពោះបញ្ហាចុះអ័ព្ទ យ៉ាងក្រាស់ ស្ទើរមើលអ្វី មិនឃើញនេះ នៅក្នុងទីក្រុង Zigong, Yibin, Dazhou និងតំបន់ដទៃ ជាច្រើនទៀត រួចមកហើយ។

យ៉ាងណាមិញ ចំពោះរថយន្ត ដែលជួបគ្រោះថ្នាក់ ត្រូវបានអាជ្ញាធរ យកចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៏ ខណៈអ្នករងរបួស ត្រូវបានបញ្ជូន យ៉ាងប្រញាប់ ទៅកាន់មន្ទីរពេទ្យ។

គួររំលឹកផងដែរថា នៅព្រឹកថ្ងៃពុធដដែលនោះ ក៏មានហេតុការណ៏ រថយន្តជាង ១០០គ្រឿង បុកបន្តកន្ទុយ គរពីលើគ្នា នៅលើស្ពាន មួយខ្សែ ក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េ ខាងត្បូង ផងដែរ៕







ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម