រំលោភនៅ កំពង់ឆ្នាំង រត់ទៅលាក់ខ្លួន នៅកំពង់ចាម ត្រូវជាប់ខ្នោះ
កំពង់ចាមៈ ជនជាប់ចោទម្នាក់ ដែលតុលាការខេត្តកំពង់ឆ្នាំង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធទៅនឹង បទល្មើស រំលោភសេពសន្ថវៈ កាលពីឆ្នាំ២០០៨ រួចរត់ទៅលាក់ខ្លួន នៅខេត្តកំពង់ចាម អស់រយៈពេល ប៉ុន្មានឆ្នាំមកនេះ ទីបំផុតត្រូវអស់ល័ក្ខ ក្រោយពីនគរបាល ស្រុកបាធាយ ចាប់ខ្លួននៅ រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយយោងតាម ការសុំសហការរបស់ នគរបាល ខេត្តកំពង់ឆ្នាំង។
មន្ត្រីនគរបាលស្រុកបាធាយបានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ អាន ប្រុស អាយុ៣៩ឆ្នាំ គិតត្រឹមឆ្នាំ២០១១ មុខរបរជាអ្នក នេសាទត្រី រស់នៅភូមិភួង ឃុំពាមឆ្កោក ស្រុកកំពង់លែង ខេត្ត កំពង់ឆ្នាំង។ មន្ត្រីនគរបាល ដដែលនេះបាន បញ្ជាក់ទៀតថា ក្រោយពី ប្រព្រឹត្តបទល្មើស រំលោភ សេពសន្ថវៈ កាលពីចុង ខែធ្នូ ឆ្នាំ២០០៨ រួចមកជននេះបាន រត់គេចខ្លួនរហូត ដោយមក លាក់ខ្លួនពួនអាត្មា នៅស្រុកបាធាយ ខេត្តកំពង់ចាម គេចវេះ ពីការតាម ប្រម៉ាញ់របស់ សមត្ថកិច្ច។
ក្រោយពីរត់គេចខ្លួន និងមានការដាក់ពាក្យបណ្តឹងពីស្ត្រីរងគ្រោះផងនោះ ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តកំពង់ឆ្នាំង លោក សាន សុផាត កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១១ បានចេញដីកាបង្គាប់ឲ្យ សមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ខ្លួនយក មកផ្តន្ទាទោសតាមផ្លូវច្បាប់។
ក្រោយពីទទួលបានដីការួចមក នគរបាលស្រុកកំពង់លែង ដែលជាម្ចាស់ករណី បានធ្វើការតាមដាន និងតាមស្រាវជ្រាវ រួចក៏ដឹងថា ជននេះរត់ទៅលាក់ខ្លួននៅ ស្រុកបាធាយ ខេត្តកំពង់ចាមនោះ ក៏សុំកិច្ចសហការដើម្បី តាមចាប់ខ្លួន ត្រឡប់មកវិញ។
មន្ត្រីនគរបាលស្រុកបាធាយ បានបញ្ជាក់ទៀតថា ក្រោយទទួលព័ត៌មាននេះ លោកអធិការស្រុក បានសុំគោលការណ៍ណែនាំ ពីសំណាក់ ស្នងការនគរបាលខេត្ត រួចចុះ ទៅឃាត់ខ្លួនជនជាប់ចោទ រូបនេះតែម្តង នារសៀលថ្ងៃទី១២ ខែកុម្ភៈនេះ។
ក្រោយការឃាត់ខ្លួនរួចមក នគរបាលស្រុកបាធាយ ក៏បានប្រគល់ជនជាប់ចោទខាងលើ ទៅឲ្យនគរបាល ស្រុកកំពង់លែង យកទៅសួរនាំ និងបញ្ជូនទៅ កាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!