ឈ្លោះគ្នា ជាមួយប្រពន្ធ ដល់ប្រពន្ធ រត់ចោល សម្រេចចិត្ត បញ្ចប់ជីវិត ដោយចងក ធ្វើអត្តឃាត

 
 

កំពត ៖ បុរសម្នាក់គិតខ្លី ដាច់ចិត្តចងក ធ្វើអត្តឃាត ដោយសារទំនាស់ពាក្យសំដី ជាមួយប្រពន្ធ ហើយ ប្រពន្ធបានរត់ ចោល ត្រូវគេប្រទះ ឃើញសព ក្នុងផ្ទះជនរងគ្រោះ កាលពីវេលាម៉ោង ៧និង ៤០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាច ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ជនរងគ្រោះឈ្មោះ កាំ ផាត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ ក្នុងភូមិ-ឃុំខាងលើ ។

នគរបាលដដែល ឲ្យដឹងទៀតថា យោងតាមសាក្សីបញ្ជាក់ថា មូលហេតុជនរងគ្រោះ ឈានទៅដាច់ចិត្ត ចងកធ្វើអត្ត ឃាតបែបនេះ គឺដោយសារមានទំនាស់ពាក្យសំដីគ្នានឹងប្រពន្ធ ហើយត្រូវបានប្រពន្ធដាច់ចិត្ត ចុះចេញពីផ្ទះរត់បាត់ ។ តាមការធ្វើកោសល្យវិច្ច័យ សពអាចចងកស្លាប់ នៅចន្លោះម៉ោងកណ្តាលអាធ្រាត្រ ។

បច្ចុប្បន្នសព ក្រោយពីកម្លាំងសមត្ថកិច្ច នគរបាលធ្វើកោសល្យវិច្ច័យរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម