ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ឱប​គ្នា​ក្នុង​ថ្ងៃ ​ដ៏​មាន​អត្ថន័យ

 
 

ភ្នំពេញ៖ ជាទូទៅ សម្រាប់តារាចម្រៀងស្រី ល្បីឈ្មោះពីរដួង ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញ និងអ្នកនាង ពេជ្រ សោភា កម្របង្ហាញ ភាពសិ្នទ្ធស្នាល ល្អូកល្អឺន ជាមួយគ្នាបង្អួត ទស្សនិកជនណាស់ ទើបតែកាលពី ដើមខែកុម្ភៈ កន្លងទៅនេះ តារាស្រី ទាំងពីរដួង បានឱបរឹតគ្នា យ៉ាងផ្អែមល្ហែម នៅក្នុងថ្ងៃ មង្គលការរបស់ អ្នកនាង ពេជ្រ សោភា ដែលរូបភាពបែបនេះ បង្ហាញឲ្យឃើញពី ក្ដីស្រឡាញ់យ៉ាង ជ្រាលជ្រៅ ចំពោះគ្នាទៅ វិញទៅមក។

សម្រាប់តារាចម្រៀង ពេជ្រ សោភា និង កំពូលតារា ចម្រៀងល្បី ឱក សុគន្ធកញ្ញា បើនិយាយក្នុងការ ប្រកួតប្រជែង តារាចម្រៀង ទាំងពីរ ពិតជាមិន ធម្មតាឡើយ ព្រោះម្នាក់ៗ ពោរពេញ ទៅដោយសមត្ថភាព រៀងៗខ្លួន ហើយស្ថិតក្នុង ទ្រនំផលិតកម្ម តែមួយទៀត ពិតជាក្លាយ ជាគូប្រជែង ជាមួយគ្នាមិនខាន ។ នាពេលកន្លងមក តារាស្រីមួយគូនេះ ក៏ធ្លាប់ប៉ះសម្ដី គ្នាធ្វើឲ្យមាន ភាពប្រេះឆាជាមួយ គ្នាមិនតិចទេ នៅក្នុងពិភពសិល្បៈ ប៉ុន្តែបើយើង ងាកទៅមើល ជីវភាពសាមញ្ញក្រៅ រង្វង់សិល្បៈវិញ អ្នកទាំងពីរហាក់ ស្រលាញ់គ្នា មិនដូចអ្វី ដែលយើង បានឃើញនិង ឮនោះទេ ។

ជាក់ស្តែង នៅក្នុងពិធីមង្គលការ របស់តារា ចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា ដែលមានវត្តមាន តារាប្រុសស្រី ក្នុងពិភពសិល្បៈ ជាច្រើន ចូលរួមជា ភ្ញៀវកិត្តិយស ហើយនៅក្នុងនោះ គេសង្កេតឃើញថា តារាចម្រៀង ល្បីឈ្មោះ កញ្ញា ឱក សុគន្ធ កញ្ញា បានចូល មកឱបរឹត ពេជ្រ សោភា បង្ហាញពី ក្តីស្រឡាញ់ ការអបអរសាទរ ពោរពេញដោយ ស្នាមញញឹម បិទមាត់មិនជិត ។សូម្បីតែ ពេលកាត់នំ គេក៏ឃើញវត្តមាន តារាចម្រៀងល្បី ឈ្មោះ ឱក សុគន្ធកញ្ញា ឈរនៅជិត ពេជ្រ សោភា ដែរ ។

តាមរយៈការបង្ហាញ ភាពសិ្នទ្ធស្នាលនេះ បានសរបញ្ជាក់ច្បាស់ ហើយថា ក្នុងជីវិតឯកជនរបស់ តារាចម្រៀង ស្រីពីរដួងនេះ ស្រឡាញ់ រាប់អានគ្នា ជាមិត្តជិតដិត ខ្លាំងណាស់ ហើយអ្នកទាំងពីរ មិនមែន ជាគូប្រជែងទេ តែជាមិត្តដ៏ ល្អនឹងគ្នា ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម