ភរិយា របស់មន្ដ្រី នគរបាលម្នាក់ លោតទឹក​ ប៉ងបញ្ចប់ជីវិត ព្រោះខឹង ប្តីមានស្រី

 
 

ភ្នំពេញ ៖ ស្ដ្រីម្នាក់ ដែលមានវិបត្ដិប្ដី របស់ខ្លួនជា មន្ដ្រីនគរបាល លួចមានស្រីញី បានសម្រេចលោត ទឹកនៅស្ពាន ជ្រោយចង្វារថ្មី កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី ១២ ខែកុម្ភៈនេះ ប៉ុន្ដែមិនបាន សម្រេចនោះឡើយ ដោយសារ សមត្ថកិច្ចយាម ប្រចាំការ នៅទីនោះជួយ សង្គ្រោះទាន់ ពេលវេលា ។

តាមសមត្ថកិច្ចនៅ គោលដៅស្ពាន ជ្រោយចង្វារ បានឱ្យដឹងថា ក្រោយការសួរនាំ ស្ដ្រីរងគ្រោះឈ្មោះ យឹម ណាវី អាយុជាង ៤០ឆ្នាំ រស់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន មានកូនពីរនាក់ ក្នុងបន្ទុក និងមានប្ដីឈ្មោះ គង់ រដ្ឋា ជាមន្ដ្រីនគរបាល ។

បច្ចុប្បន្នសមត្ថកិច្ច បានទាក់ទងទៅ ក្រុមគ្រួសារ របស់ស្ដ្រីរងគ្រោះរូបនេះ ដើម្បីមកទទួល ត្រឡប់ទៅវិញ និងដោះស្រាយ បញ្ហាជាមួយគ្នា៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម