អ.ហ ឆ្មក់ចូលបង្រ្កាប ផ្ទះម៉ាស្សា កោសជប់ យីហោ «៧៨៩» ឃាត់ខ្លួន ជនសង្ស័យ ១១នាក់ និងដកហូត ថ្នាំញៀន ៣១កញ្ចប់

 
 

ភ្នំពេញ៖ ក្រុមចែកចាយ គ្រឿងញៀន ចំនួន១១នាក់ ក្នុងនោះស្រី៦នាក់ ដែលជ្រកក្រោម ស្លាកម៉ាស្សា កោសជប់ យីហោ «៧៨៩» ត្រូវបានកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងកងរាជ អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ឆ្មក់ចូលបង្ក្រាប និងដកហូតបាន ថ្នាំញៀន ចំនួន៣១កញ្ចប់ ក្នុងនោះធំ៦កញ្ចប់ រួមទាំងសម្ភារៈ ប្រើប្រាស់ មួយចំនួនផងដែរ ។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុង ផ្ទះល្វែងបុរី ព្រីនផោន ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ លោក ប៉ាន់ សុភាព នាយការិយាល័យ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងដោយសារ មានការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងមានការ បញ្ជាពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យរូបលោក ដឹកនាំកម្លាំង ចុះមកសហការ ជាមួយកម្លាំង កងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ មានការឯកភាពពី លោក មាស ចាន់ពិសិទ្ធិ ព្រះអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ មកធ្វើការឆែកឆេរ ផ្ទះម៉ាស្សាកោសជប់ យីហោ «៧៨៩» ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ចំនួន១១នាក់ ក្នុងនោះស្រី៦នាក់ និងធ្វើការដក ហូតវត្ថុតាង ថ្នាំញៀនចំនួន ៣១កញ្ចប់ ក្នុងនោះ ៦កញ្ចប់ធំ រួមនិងសម្ភារៈ ប្រើប្រាស់ មួយចំនួនទៀត ហើយ ដកហូតរថយន្ត មួយគ្រឿង ផងដែរ ម៉ាកទីកូ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ច៧៩០៣។

ចំណែកឯ ជនសង្ស័យទាំង ១១នាក់ ពុំទាន់ស្គាល់ អត្តសញ្ញាណនោះទេ ត្រូវបញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើសាកសួរ និវកសាងសុំណុំ រឿងបញ្ជូន ទៅកាន់តុលាការចាត់ការ ទៅតាមផ្លូវច្បាប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម