ជិះរថយន្ត ពីពន្លៃ ទៅភ្នំពេញ ដល់កំពង់ត្រឡាច ធ្លាក់ពីលើ រថយន្តស្លាប់ នៅពេលបញ្ជូន មកដល់ មន្ទីរពេទ្យ
កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង ជាង១រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ បុរសម្នាក់ បានសន្លប់ ស្តូកស្តឹង និងបានស្លាប់ នៅពេលបញ្ជូន មកដល់មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ កំពង់ត្រឡាច បន្ទាប់ពីបុរសរូបនេះ បានងោកធ្លាក់ពីលើ រថយន្តពេល កំពុងធ្វើដំណើរ ។
ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា នាពេលនេះ ជនរងគ្រោះ មិនត្រូវបានគេ ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេ ដោយសារ ជនរងគ្រោះ សន្លប់អត់ដឹងខ្លួន រហូតមកដល់ វេលាម៉ោងប្រមាណ ជាង៤រសៀល បុរសរូបនេះ បានស្លាប់នៅនឹង មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ ស្រុកកំពង់ត្រឡាច ប៉ុន្តែ ភិនភាគជនរងគ្រោះ មានភិនភាគជា ជនជាតិវៀតណាម ។
ជនរងគ្រោះ មានទាំងម៉ូតូ និងបានលើក ម៉ូតូរបស់ខ្លួន ពាក់ស្លាកលេខ 1BT-8594 ដាក់នៅលើរថយន្ត ម៉ាក ISUZU ដែលមាន ពាក់ស្លាកលេខ ប១១១៤.ភព២ និងបានជិះរថយន្ត ពីផ្សារពន្លៃ ស្រុកបរិបូរណ៌ ក្នុងបំណង ទៅរាជធានី ភ្នំពេញ ។
លោកអធិការ នគរបាលស្រុក បានឲ្យដឹងទៀតថា នៅពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែជន រងគ្រោះ បានធ្លាក់ពី លើរថយន្ត នេះតែម្តង បណ្តាលឲ្យរង របួសធ្ងន់រហូត ដល់សន្លប់ស្តូកស្តឹង តែម្តង និងបានស្លាប់នៅ ពេលបញ្ជូនមកដល់ មន្ទីរពេទ្យ បង្អែកស្រុក កំពង់ត្រឡាច ។
នៅពេលដែល ជនរងគ្រោះ ធ្លាក់ពីលើរថយន្ត ម្ចាស់រថយន្ត បានមើលមួយភ្លែតដែរ តែមើលទៅ មិនស្រួល ក៏បើករត់ គេចតែម្តង និងត្រូវកម្លាំង នគរបាល ស្រុកកំពង់ត្រឡាច បើករថយន្ត ដេញតាម នៅពេលបើក រថយន្តដល់ ទឹកដីខេត្ត កណ្តាល ម្ចាស់រថយន្ត បានឈប់រថយន្តចោល ហើយរត់គេច ខ្លួនបាត់តែម្តង ។ រហូតមកដល់ ល្ងាចថ្ងៃទី១១ ខែកុម្ភៈ នេះជនរងគ្រោះ នៅមិនទាន់ដឹង ខ្លួននៅឡើយ ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវ រកសាច់ញាតិផងដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!