ខឹងប្រពន្ធទៅផឹកស្រាហៅមក ផ្ទះវិញអត់ព្រម ចង.កសម្លាប់ខ្លួន
ខេត្តកំពត៖ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួននៅនឹងមេដំបូលផ្ទះ របស់ខ្លួនស្លាប់កាលពីយប់ ថ្ងៃទី១១ កុម្ភៈ នៅភូមិកំពង់ត្រាច១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដោយសារខឹង ប្រពន្ធផឹកស្រា។
បុរសដែលចង.កស្លាប់ឈ្មោះកាំ ផាត មុខរបរជាអ្នកបើកបរ រថយន្តនៅភូមិ-ឃុំខាងលើ។
លោកប៉ោ សារៀង នាយនគរបាលប៉ុស្តិ៍កំពង់ត្រាចខាងកើតបាននិយាយថា បុរសដែលចង.កសម្លាប់ខ្លួន នេះមានប្រពន្ធ និងកូនស្រីម្នាក់ ។ មុនពេលកើតហេតុនៅព្រឹកថ្ងៃទី១១ កុម្ភៈ ប្រពន្ធរបស់ជនរងគ្រោះ បានរត់ទៅផឹកស្រានៅ ផ្ទះម្តាយរបស់គេនៅ ភូមិប្ញស្សីស្រុក ស្រុកកំពង់ ត្រាច ហើយបុរសជាប្តីបានទៅ ហៅប្រពន្ធឱ្យត្រឡប់ មកផ្ទះវិញ តែប្រពន្ធមិនព្រម បុរសរងគ្រោះក៏ ត្រឡប់មកផ្ទះវិញ ហើយនាំគ្នាផឹកស្រា ជាមួយថៅកែរថយន្ត រហូតស្រវឹងជោកជាំ ជិះម៉ូតូ មិនកើតត្រូវបាន មិត្តភក្តិជូនមកផ្ទះ។
លុះព្រឹកឡើងថ្ងៃទី១២ កុម្ភៈ ម្តាយបុរសរងគ្រោះមិនឃើញកូនបើកទ្វារទៅធ្វើការដូចសព្វដងក៏ចូល ទៅ បើកទ្វារមើល ស្រាប់តែឃើញ កូន ប្រុស ចង.ក ជាប់នឹងមេ ដំបូលផ្ទះស្លាប់ បាត់មិនដឹង តាំងពីពេលណា។
លោកប៉ោ សារៀង បានបន្តថា គ្រួសារនេះកាលពី៣ឆ្នាំមុន កូនប្រុសម្នាក់បានចង.កធ្វើអត្តឃាតដោយ សារខឹងប្រពន្ធ ផឹកស្រា ដែរ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!