ស្នេហាផ្លេកបន្ទោរ! ទើបស្គាល់គ្នា តាមបណ្តាញសង្គម បាន ៣ថ្ងៃសោះ សិស្សស្រី ដ៏ស្រស់ស្អាត វ័យក្មេង យល់ព្រម រៀបការជាមួយ បុរសពិការម្នាក់

 
 

ចិន៖ ស្នេហាផ្លេកបន្ទោរ ឃើញភ្លាមស្រលាញ់ភ្លែត បានបណ្តាលចិត្តឲ្យ និស្សិតស្រី ស្រស់ស្អាតមួយរូប បោះបង់ការសិក្សា ដើម្បីទៅ រៀបការ និង រួមរស់ជាមួយ បុរសពិការម្នាក់នេះ ដែលនាង ទើបនឹងបានស្គាល់ តាមអនឡាញ ទើបតែបាន ៣ថ្ងៃ ប៉ុណ្ណោះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា និស្សិតស្រីស្រស់ស្អាតរូបនេះ ឈ្មោះ Xiao Dan វ័យ ២២ឆ្នាំ បានស្គាល់ បុរសពិការវ័យ ២៣ ឈ្មោះ Kong Chuang តាមរយៈបណ្តាញសង្គម ដោយពួកគេ បានទាក់ទងគ្នា តាមរយៈ កម្មវិធី WeChat ។ បើតាមសំដីរបស់ និស្សិតស្រី រូបនេះ បានឲ្យដឹងថា មូលហេតុដែលនាង ចាប់ផ្តើមទាក់ទង តាមអនឡាញជាមួយ លោក Chuang  ដោយសារតែ នាងមានអារម្មណ៍ល្អ នៅពេល និយាយជាមួយលោក Chuang  ខុសប្លែកពី មនុស្សផ្សេងទៀត ដែលនាង ធ្លាប់និយាយទាក់ទង តាមអនឡាញពីមុន។ នាងបន្តថា លោក Chuang ចេះលេង ព្យ៉ាណូ យ៉ាងស្ទាត់ជំនាញ ហើយមាន មុខមាត់ស្រដៀង តារាចម្រៀង និង សំដែងតៃវ៉ាន់ ដ៏ល្បី គឺលោក Jay Chou ផងដែរ។  នាងបន្ថែមទៀតថា នាងបាននិយាយសាសង ជាមួយគ្នា រហូតដល់ ពេលយប់ជ្រៅ បន្ទាប់មក ព្រឹកថ្ងៃបន្ទាប់ នាង ក៏បាននិយាយជាមួយគាត់ទៀត។


និស្សិតស្រី ឈ្មោះ Xiao Dan និង  បុរសពិការវ័យ ២៣ លោក Kong Chuang

ប្រភពដដែល បានឲ្យដឹងទៀតថា ជាចុងក្រោយ និស្សិតស្រីរូបនេះ ក៏បានសម្រេចចិត្ត ទៅជួប លោក Chuang ផ្ទាល់តែម្តង។ ប៉ុន្តែនាងបាន និយាយថា នៅពេលដែល នាង ជួប លោក Chuang នាងមានអារម្មណ៍ ភ្ញាក់ផ្អើល នៅពេលបានដឹងថា លោក Chuang ជាជនពិការជើងម្នាក់ ។ ប៉ុន្តែ ក្រោយពី បានជួបនិយាយ ដោយផ្ទាល់ជាមួយគ្នា រួចហើយ និស្សិតស្រីស្រស់ស្អាតនេះ បានរំភើប ចំពោះ ភាពសុទិដ្ឋនិយម និង ការតាំងចិត្ត របស់ លោក Chuang ដើម្បីទទួលបាន ជោគជ័យ ។ ក្រោយមក នាងបានទូរសព្ទ និងនិយាយទៅ កាន់ឪពុកម្តាយ របស់នាង ហើយ ប្រាប់ឲ្យដឹងថា នាងនឹងឈប់រៀន នៅមហាវិទ្យាល័យ ដោយមករៀបការជាមួយ លោក Chuang តែម្តង។

គួរបញ្ជាក់ដែរថា នាង Xiao Dan បច្ចុប្បន្ន កំពុងរស់នៅ ក្នុងផ្ទះរបស់ លោក Chuang ដែលស្ថិតនៅក្នុង ទីក្រុង Guangzhou នៅភាគ ខាងត្បូង ខេត្តក្វាងទុង ប្រទេសចិន ខណៈដែល និស្សិតស្រីនេះ បានប្រាប់បន្តថា នាងនឹងស្វែងរក ការងារធ្វើ ហើយ រកកន្លែងរស់នៅផ្ទាល់ខ្លួន ដើម្បី អាចឲ្យនាង ថែរក្សា លោក Chuang ដែលជាអនាគត ប្តីរបស់នាងបាន។ រីឯ លោក Chuang បាននិយាយថា គាត់ រីករាយជាខ្លាំង ដែល នាង Xiao Dan រើសយកគាត់ជា គូអនាគត ហើយគាត់គ្មានអ្វី បំពេញចិត្តនាងទេ ក្រៅពីព្យាយាម ធ្វើអ្វីគ្រប់យ៉ាងឲ្យ នាងសប្បាយចិត្ត៕


នាងXiao Dan និង លោក Chuang នៅក្នុងផ្ទះលោក Chuang នៅក្នុងខេត្តក្វាងទុង

តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម