មន្រ្តីគយម្នាក់ បើករថយន្តបុករះ រួចបើកទ្វារ ឡើងជិះម៉ូតូទៅផ្ទះបាត់
ភ្នំពេញ ៖ អ្នកបើករថយន្តម្នាក់ ដែលប្រជាពលរដ្ឋ អះអាងថា ជាមន្រ្តីគយ បានបើកទ្វារថយន្ត រត់គេចខ្លួន និងឡើងជិះ ម៉ូតុឌុបទៅផ្ទះបាត់ កាលពីវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោយពី ជននេះ បានបើករថយន្តទៅបុករះ រថយន្តស៊េរីទំនើប មួយគ្រឿង ដែលចតលើចិញ្ចើមផ្លូវ និងរឺម៉ក់កង់៣ ចំនួន២ គ្រឿងបណ្តាលឲ្យរងការខូចខាត ស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានឲ្យដឹងថា ជនបង្កបានបើករថយន្ត មួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2A-1477 តាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ទៅខាងឆ្វេងដៃ ហើយក៏បុកស៊េរី ទំនើបពណ៌ស មួយគ្រឿង និងម៉ូតូរឺម៉ក់កង់៣ ២គ្រឿងរងការខូចខាត យ៉ាងដំណំ។
សម្រាប់គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋ បានអះអាងថា អ្នកបើករថយន្តទំនងស្រវឹងខ្លាំង ។ ក្រោយកើតហេតុ ទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!