ឃាត់ខ្លួនបុគ្គលិក ធនាគារ អេស៊ីលីដា និង បក្ខពួក ក្រោយកាប់ បុរសម្នាក់ របួសធ្ងន់

 
 

កណ្ដាល ៖ បុគ្គលិកធនាគារអេស៊ីលីដា ម្នាក់ និងបក្ខពួកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពីរនាក់ ផ្សេងទៀត បានរត់គេចខ្លួនបាត់ ក្រោយពីបានបង្កអំពើហឹង្សាវាយ និងកាប់ទៅលើ ជនរងគ្រោះ បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ កាលពីវេលា ម៉ោង១០យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អំពើហឹង្សាដែលធ្វើឱ្យជនល្មើស ទាំង៤នាក់ដែល ជាបងប្អូន និងសាច់ញាតិនិងគ្នា ព្រួតវាយនឹង កាប់ទៅលើបុរសម្នាក់ទៀត បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរនោះ ផ្ដើមចេញពីការទាស់ទែងគ្នា ក្រោយផឹកស្រាស្រវឹង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនល្មើសពីរ នាក់ ដែលត្រូវឃាត់ខ្លួនទី១ឈ្មោះខៃ សារៀម អាយុ៣២ឆ្នាំ ជាបុគ្គលិក ធនាគារអេស៊ីលីដា  និងទី២ ឈ្មោះតូ ធឹម អាយុ៤៥ឆ្នាំ មុខរបរ ជាគ្រូបង្រៀន ខណៈដែល ជនល្មើសពីរនាក់ ផ្សេងទៀត ម្នាក់ឈ្មោះតូ ច័ន្ទរិទ្ធី អាយុ២៤ ឆ្នាំ មុខរបរលក់ដូរនិងទី២ ឈ្មោះតូ ប៊ុនណា អាយុ១៥ឆ្នាំ មុខរបរសិស្ស បាននឹងកំពុងរត់ គេចខ្លួន ។

ដោយឡែកជនរងគ្រោះដែលរង របួសយ៉ាងធ្ងន់ធ្ងរនោះ ឈ្មោះចាន់ សុខជា អាយុ៣៣ឆ្នាំ មុខរបរ ជាគ្រូបង្រៀន ។ ទាំងជនបង្កនិងជន រងគ្រោះនិងជនរងគ្រោះរស់ នៅភូមិឃុំកើតហេតុខាងលើ ។

បើតាមការរៀបរាប់ពីសមត្ថកិច្ច មុនពេល កើតហេតុ ជនរងគ្រោះក្រោយពីផឹកស្រាស្រវឹង បានដៀមដាម ជេរជនល្មើស ឈ្មោះ ខៃ សារៀម។ ដោយទ្រាំមិនបានពីការជេរប្រទិច សាររបស់ជនរងគ្រោះ ជនបង្កបានស្ទុះចេញ ពីក្នុងផ្ទះទៅឈ្លោះជាមួយជនរងគ្រោះរហូត វាយប្រតាយប្រតប់គ្នាទៅវិញទៅមក ពេល នោះបក្ខពួកជនបង្ក ដែលជាបងប្អូននឹងគ្នា បានចេញមកជួយវាយនិងទាញយកកាំបិត កាប់ប្រហារ ទៅលើជនរងគ្រោះចំក្បាលនិង បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ បានធ្វើឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយ អន្ដរាគមន៍ ហើយឃាត់ខ្លួនជន បង្កបានពីរនាក់ ខណៈដែលពីរនាក់ផ្សេង ទៀតបាននឹង កំពុងរត់គេចខ្លួន ។

បច្ចុប្បន្នជនរងគ្រោះដែលរងរបួសយ៉ាង ធ្ងន់ធ្ងរបាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងរាជធានី ភ្នំពេញ ខណៈដែលជន ល្មើសទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចយកទៅ សួរនាំនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការ តាមផ្លូវច្បាប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម