ហួសចិត្ត! បុរសម្នាក់ ដុតខ្លួនឯង រួចលោត ចុះពីលើ អាគារកំពស់ ៩ជាន់ តែសំណាង មិនស្លាប់ (មានវីដេអូ)
រុស្ស៊ី៖ រឿងរ៉ាវដ៏ហួសចិត្ត មួយបានកើតឡើងនៅក្នុងទីក្រុង Novoaltaysk ដោយមានយុវជន ជនជាតិរុស្ស៊ី ម្នាក់ឈ្មោះ Alexander Chernikov បានយកភ្លើងដុតខ្លួនឯង ហើយលោតទន្លាក់ខ្លួន ពីលើអាគារ៩ ជាន់ កំពស់៣០ ម៉ែត្រ ចុះមកក្រោម។
យុវជន Chernikov មុនពេលលោតចុះមកក្រោម
យុវជន Chernikov បានប្រាប់ថា មូលហេតុដែលគាត់លោតនេះ គឺដើម្បីធ្វើតេស្តលើខ្លួនឯង និងចង់បង្ហាញប្រាប់ថា គ្មានអ្វីដែលមនុស្ស មិនអាចធ្វើបាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ Chernikov លោតទន្លាក់ខ្លួនមកលើ គំនរព្រិលប៉ុណ្ណោះ ហើយព្រិលក៏បានធ្វើឲ្យ ភ្លើងដែលឆេះនៅលើ ខ្លួនរបស់គេរលត់ផងដែរ។
ក្នុងវីដេអូគេឃើញ Chernikov ឈរលើកំពូលអាគារ បន្ទាប់មកយុវជនរូបនោះ បានដុតជើងទាំង២ឲ្យឆេះ និងលោតចុះមកក្រោម។ យ៉ាងណាមិញនៅពេលធ្លាក់មកដល់ក្រោម Chernikov ហាក់បង្ហាញអាការៈឈឺចាប់ ហើយរូបគេក៏ត្រូវបានប៉ូលិស ធ្វើការឃាត់ខ្លួនផងដែរ។ វីដេអូនោះត្រូវបាន បង្ហោះនៅលើគេហទំព័រ Live Leak ដែលមានការចុច ចូលមើលជាង ១៣០០០០ ដង។ ចង់ដឹងថាទិដ្ឋភាព នៅពេលនោះយ៉ាងណាខ្លះ សូមមើលវីដេអូខាងក្រោម៖
Chernikovបានយកភ្លើងដុតខ្លួនឯង ហើយលោតទន្លាក់ខ្លួនពីលើអាគារ៩ជាន់
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!