ផ្ទុះ​កង់​ រថយន្ត​ដឹកស្រូវ​ ក្រឡាប់ចាក់ ស្រូវ​​ពេញ​ថ្នល់​ សំណាង ​មិន​មាន​ មនុស្ស​ស្លាប់

 
 

ខេត្តត្បូងឃ្មុំ ៖ អ្នកធ្វើដំណើរតាមមធ្យោបាយ កង់ម៉ូតូបានភ័យព្រលឹង ចុងសក់គ្រប់គ្នា ខណៈពេលជិះផុត បានតែបនិ្តចស្រាប់ តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-6673 ដឹកស្រូវពេញទ្រុងបាន ក្រឡាប់បះជើងច្រូងចាក់ ស្រូវពេញថ្នល់ តែតែសំណាងល្អមិនមាននរណា ម្នាក់រងគ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ កុម្ភៈ ២០១៥ ត្រង់ចំណុច ភូមិច្រកចំបក់ ឃុំជុប ស្រុកត្បូងឃ្មុំ ។ លោក វរសេនីយ៍ត្រី សូ សារ៉ាត នាយការិយាល័យ ចរាចរផ្លូវគោកខេត្តប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកស្រូវនេះបានបើក ចេញក្នុងទិសដៅពីលិចមកកើត តាមបណ្តោយផ្លូវជាតិលេខ៧ ដោយឆ្លងកាត់ស្ពានគីហ្ស៊ុណា ក្នុងគោលបំណងទៅកាន់ ព្រំដែនវៀតណាម ។ ខណៈពេលកំពុងតែបើកបរសុខៗ នោះក៏ផ្ទុះកង់រថយន្ត បណ្តាលឲ្យរេចង្កូត ក្រឡាប់ចាក់ស្រូវរាយប៉ាយ ពេញថ្នល់តែម្តង ។ 

នេះចាត់ទុក ជាសំណាងល្អ ដោយមិនបានសង្កត់លើ អ្នកធ្វើដំណើរតាមកង់-ម៉ូតូ គឺគ្រាន់តែរងការខូច ខាតរថយន្តតែប៉ុណ្ណោះ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ ទៅជំនាញនគរបាលចរាចរស្រុកត្បូងឃ្មុំ ឲ្យមកពិនិត្យ និងបានជួយសំរួលចរាចរតាម ដងផ្លូវដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុផងដែរ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម