ដាំបាយទៅវត្ត ពន្លត់ភ្លើងចង្រ្កាន មិនទាន់អស់ ឆេះអស់ ផ្ទះមួយខ្នង
បន្ទាយមានជ័យ: ផ្ទះឈើប្រក់ស័ង្កសី ១ខ្នង ត្រូវបានអគ្គីភ័យ លេបត្របាក់ស្ទើរ តែទាំងស្រុង កាលពីព្រឹក វេលាម៉ោង ៧និង៣០នាទី នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៥ កើតឡើងក្នុង ភូមិតាអ៊ិន២ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ករណីអគ្គីភ័យនេះ សមត្ថកិច្ចប្រាប់ថា គឺបានឆេះផ្ទះ របស់ ឈ្មោះ សួង ទី ប្រុស អាយុ៧៧ឆ្នាំ និងប្រពន្ធឈ្មោះ ហួត ឡាំ អាយុ៧៤ឆ្នាំ ផ្ទះមានទំហំ ៩ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើអំពី ឈើប្រក់ស័ង្កសី, ជញ្ជាំងស័ង្កសី មួយចំហៀង និងស្លឹកមួយចំហៀង ។
សមត្ថកិច្ចប្រាប់ទៀតថា ទំហំនៃការខាត ប្រមាណ៧០ភាគរយ និងខូចខាតទ្រព្យ សម្បត្តិរួមមាន ម៉ូតូហុងដា ស៊េរីឆ្នាំ2007 មួយគ្រឿង ,ប្រាក់ថៃ ១២ម៉ឺនបាត, ខ្សែកមាស៦ជី, ខ្សែដៃមាស៥ជី, ចិញ្ជៀនមាស៥ជី, ខ្សែកផ្លាកទីន៣ជី, ក្រវិលមាស២ជី, ទូរទស្សន៍ ១គ្រឿង ទូដាក់ ខោអាវ១, គ្រែ១ និងសម្ភារះ ប្រើប្រាស់ក្នុងផ្ទះ ត្រូវឆេះទាំងស្រុង។
មូលហេតុបណ្ដាល មកពីដាំបាយ ហូបពេលព្រឹក ហើយទៅវត្ត ពន្លត់ភ្លើងចង្រ្កាន រលត់មិនអស់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!