ថៅកែក្រុមហ៊ុន ខឹងបុគ្គលិក មាន ពាក្យចចាមអារាម ថាក្ស័យធន់ យកលុយ មកសង់ជាជញ្ជាំង ឲ្យបុគ្គលិកភ្លឺភ្នែក

 
 

ចិន៖ ថៅកែក្រុមហ៊ុន ចិត្តសឿងម្នាក់ បានយកលុយ រាប់ម៉ឺនដុល្លារ មកសង់ជាជញ្ជាំង និងបានឈរ សម្ញែងខ្លួន នៅពីមុខជញ្ជាំងនោះ ហើយដើរចែកលុយ ឲ្យបុគ្គលិកទៀតផង បន្ទាប់ពីបុគ្គលិក មានពាក្យ ចចាមអារាមថា ក្រុមហ៊ុនរបស់គាត់ ក្ស័យធន់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Cheng Hsiao វ័យ៤៥ឆ្នាំ ជាថៅកែក្រុមហ៊ុនម្នាក់ បានធ្វើឲ្យ បុគ្គលិកភ្លឺភ្នែក បន្ទាប់ពី មានបុគ្គលិក ជាច្រើននាក់ បានខឹងសម្បារ យ៉ាងខ្លាំង និងចូលទៅតវ៉ា ដល់ការិយាល័យ របស់លោក Cheng ដោយសារតែ មានពាក្យចចាមអារាមថា ក្រុមហ៊ុនរបស់លោក Cheng បានក្ស័យធន់ និងមិនមានប្រាក់ បើកឲ្យបុគ្គលិក។

ជាមួយគ្នានេះដែរ ដើម្បីបំបាត់ ពាក្យចចាមអារាម មិនពិតនេះ លោក Cheng បានយកលុយ រាប់ម៉ឺនដុល្លារ មកសង់ធ្វើជាជញ្ជាំង ដើម្បីសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក មិនបានក្ស័យធន់ឡើយ។

បុគ្គលិកវ័យ៥៣ឆ្នាំម្នាក់ មានឈ្មោះថា Kong Lu បាននិយាយថា «យើងចង់ធ្វើឲ្យប្រាកដថា គាត់នឹងមិនរត់គេចខ្លួន» ហើយបាននាំគ្នា ឡើងទៅដល់ ការិយាល័យ របស់លោក Cheng។ ប៉ុន្តែនៅពេលដែល ពួកគេទៅដល់ ការិយាល័យ របស់លោក Cheng ពួកគេក៏បាន ឃើញ លោក Cheng កំពុងឈរនៅពីមុខ ជញ្ជាំងលុយ យ៉ាងសន្ធឹកសន្ធាប់។

ជាងនេះទៅទៀត លោក Cheng បានចាប់ផ្តើម ចែកលុយ ដែលជាប្រាក់ខែ ទៅឲ្យបុគ្គលិក ថែមទាំង ចែកឲ្យនូវ ប្រាក់បន្ថែមក្រៅ ជាច្រើនទៀតផង ដែលធ្វើឲ្យគ្រប់គ្នា ភ្លឺភ្នែកតែម្តង។

លោក Kong Lu ក្រោយពេលដឹងថា លោក Cheng មិនបានក្ស័យធន់ ដូចពាក្យ ចចាមអារាម ក៏បាននិយាយថា «ខ្ញុំពិតជា សោកស្តាយ ណាស់ ដែលកន្លងមក ធ្លាប់សង្ស័យលើគាត់ (លោក Cheng)។ គាត់គឺជាថៅកែដ៏ល្អ ហើយគាត់ បានធ្វើឲ្យគ្រប់គ្នា ដឹងច្បាស់ និងសប្បាយចិត្ត ខ្លាំងមែនទែន»៕





ប្រភព ៖ Asiantown

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម