ស្រីស្អាត រស់ សុធាវី ត្រៀមលាភាពក្រមុំក្នុងពេលឆាប់ៗនេះ
ភ្នំពេញ៖ ពិធីការិនី មានសម្រស់លេចធ្លោជាងគេ នៅទូរទស្សន៍ ហង្សមាស កញ្ញា រស់ សុធាវី ដែលកំពុងតែក្ដោបក្ដាប់ កម្មវិធីជាច្រើន និងសុទ្ធសឹងតែជាកម្មវិធីលេចធ្លោត្រូវបានប្រភពទម្លាយឲ្យដឹងថា នាងកំពុងតែត្រៀមចូលរោងការក្រាប ក្បាលដល់កន្ទេល លាភាពក្រមុំ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលអ្នកសិល្បៈជាច្រើន បានរៀបការជាបន្ទាប់ យ៉ាងព្រោងព្រាត ក្នុងឆ្នាំ២០១៥នេះ ។
កញ្ញា រស់ សុធាវី ជាពិធីការិនីម្នាក់ ដែលមានសម្រស់ និងសមត្ថភាព ដោយទទួលបានកម្មវិធីជាច្រើន ដូចជា "ល្បែង មួយលានឧបសគ្គ, តំបន់យុវវ័យ"និង "វិមានសុបិន" របស់ទូរទស្សន៍ហង្សមាស ។ ចំណែកការចូលរួម ក្នុងពិធីរបស់ មិត្តភក្តិជាអ្នកសិល្បៈដូចគ្នា គឺនាង មិនសូវបាត់មុខឡើយ ពោលនាងមានវត្តមានរហូត ។ សុធាវី ក៏ជាពីធីការិនីម្នាក់ ដែលគ្មានរឿងអាស្រូវ ដិតដាមជាប់ខ្លួន ដូចពិធីការិនី ផ្សេងៗឡើយ ព្រោះនាងជាមនុស្សមិនចូលចិត្ត យកស្នេហាមក ដាក់ខ្លួន នាំឲ្យរញ៉េរញ៉ាយ ជាពិសេសគឺស្នេហាប្ដីគេ ។
ថ្មីៗនេះ ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា ពិធីការិនីសម្រស់ ដាច់គេនៅ ហង្សមាស បានលេចឮ ព័ត៌មានថានឹង ត្រៀមចូលរោងការ ឆាប់ៗនេះ ហើយ ជាមួយនឹងបុរសមានទ្រព្យស្តុកស្ដម្ភម្នាក់ តែមិនទាន់បង្ហើបពីអត្តសញ្ញាណ អនាគតស្វាមីនាងនៅឡើយ ។
កញ្ញា រស់ សុធាវី បានប្រាប់ LookingTODAY យ៉ាងខ្លីថា នាងនឹងរៀបការក្នុងពេលឆាប់ៗ ជាមួយគូស្នេហ៍ ដែលបាន ស្គាល់ចិត្តថ្លើមគ្នា ជាយូរមកហើយ ប៉ុន្តែក្រោយរៀបការរួច នាងមិនប្រាកដក្នុងចិត្តទេថា ត្រូវបន្តអាជីពសិល្បៈរហូតទៀត ឬត្រូវឈប់ត្រឹមនេះ ខណៈដែលនាងទើប តែប្រឡូកក្នុងវិស័យសិល្បៈ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!