សុខ ពិសី បោះ​ទុន​៥ម៉ឺនដុល្លារ ដើម្បី​ក្លាយ​ជា​ថៅ​កែ​ហាង​លក់​សម្លៀក​បំពាក់

 
 

ភ្នំពេញ៖ សម្រាប់អ្នកសិល្បៈ ស្ទើរតែគ្រប់រូប នៅពេលមានឈ្មោះបោះសំឡេង ពួកគេរមែងតែងតែបង្កើត មុខរបររកស៊ីបន្ថែម ពីលើ អាជីពសិល្បៈ របស់ខ្លួន មានដូចជា ការបើកហាងកែសម្ផស្ស ហាងលក់ សម្លៀកបំពាក់ ហាងកែសម្ផស្ស ភោជនីយដ្ឋាន និងមុខរបរ មួយចំនួនទៀត ។ ថ្មីៗនេះ សូម្បីតែតារា ចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ក៏បានបោះទុន ប្រមាណ ៥ម៉ឺនដុល្លារ បើកហាងលក់សម្លៀកបំពាក់ យុវវ័យ បំពេញតាមក្តីស្រមៃ របស់នាងផងដែរ។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ តារា ចម្រៀងស្រីសំឡេងផ្អែមស្រទន់ សាច់សរម៉ដ្ឋរលោង កញ្ញា សុខ ពិសី បានប្រាប់ ឲ្យដឹងថា សន្ទុះការងារ របស់នាង នាពេលនេះ គឺមានភាពមមាញឹកច្រើន ។ ទន្ទឹមជាមួយគ្នានោះ ដែរ នាងក៏បាន បោះទុន បើកហាង លក់សំម្លៀកបំពាក់ថ្មីមួយ ដែលចាយទុន៥ម៉ឺនដុល្លារ។

តារាចម្រៀងបង្កប់ដោយមន្តស្នេហ៍រយពាន់ សុខ ពិសី បានប្រាប់ឲ្យដឹងបន្តទៀតថា "ពេលនេះ ក្រៅពីការងារសិល្បៈ ខ្ញុំក៏កំពុងតែរៀបចំ ហាងថ្មី លក់សម្លៀកបំពាក់បែបយុវវ័យ ដែលនាំចូលពី ប្រទេសថៃ, ហុងកុង, ចិន គ្រោងសម្ពោធដាក់ឲ្យដំណើរ នៅមុនឱកាសបុណ្យ ចូលឆ្នាំខ្មែរ ខាងមុខនេះ។ ប៉ុន្តែនៅក្នុង នោះដែរ ខ្ញុំក៏មានការលក់ជាបណ្តើរៗ តាមប្រព័ន្ធអ៊ីធើណេត ហើយទទួលបានការគាំទ្រ និងទិញពីយុវវ័យ ច្រើនគួរសម បើទោះជា ហាងមិនទាន់ បានបើកផ្លូវការក៏ដោយ" ។

តារាស្រីរាងខ្ពស់ស្រឡះ ដែលកំពុងតែមានភាពលេចធ្លោខ្លាំង ប្រចាំផលិតកម្មសាន់ដេ រូបនេះ ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា កន្លងមកនាងធ្លាប់មាន ក្តីស្រមៃចង់បើកហាងកែសម្ផស្ស ប៉ុន្តែដោយសារតែនាង មានការមមាញឹក ជាមួយការងារសិល្បៈខ្លាំងពេក ទើបងាកមកបើកហាងលក់ សម្លៀកបំពាក់ជាមុនសិន។ នៅពេលណាមួយ ដែលនាងមានពេលវេលាគ្រប់គ្រាន់ នាងនឹងបើក ហាងថែរក្សា សម្រស់មួយបន្ថែមទៀត គឺរង់ចាំទំនេរពីការងារសិល្បៈទើបនាងដកឃ្លា ទៅរៀន ជំនាញបន្ថែម និងបើកហាងទី២(ហាងកែសម្ផស្ស)៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម