អាជ្ញាធរ ជាតិអប្សរា បន្ថែមឆ្មាំជិត ១.០០០នាក់ តាមប្រាសាទ បុរាណ បន្ទាប់ពី មានការលួច ថតរូប អាសអាភាស
ខេត្តសៀមរាប ៖ បន្ទាប់ពីមានលេចចេញ រូបភាពអាក្រាតកាយនៅតាម តំបន់ប្រាសាទបុរាណខ្មែរ ជាបន្ដបន្ទាប់មក អាជ្ញាធរជាតិអប្សរាបានបន្ថែមកម្លាំង សន្ដិសុខបន្ថែមទៀត ដើម្បីឃ្លាំមើលពី សកម្មភាពទាំងនោះ។ សង្គមស៊ីវិលបានសាទរ នឹងការបន្ថែមកម្លាំងនេះ ប៉ុន្ដែអាជ្ញាធរត្រូវមានវិធានការ តឹងតែងជាមុន ដោយដាក់បំរាមហាម ឃាត់ពីការថតរូបភាពជាដើម។
មន្ដ្រីអាជ្ញាធរជាតិអប្សរាឲ្យដឹងថា ខ្លួនបានពង្រឹងកង កម្លាំងសន្ដិសុខ(ឆ្មាំ)បន្ថែមទៀត ដោយមានចំនួនជិត១ពាន់នាក់ ដាក់នៅតាមប្រាសាទបុរាណខ្មែរ ដើម្បីការពារជនខិលខូច លួចចូលថតរូបអាសអាភាស ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងអរិយធម៌ខ្មែរនៅតំបន់អង្គរ។
ការពង្រឹងនេះ ក្រោយពេលដែលស្ថាប័ននេះ ចាប់បានជនរទេសសចំនួន៥នាក់ មកលួចថតរូបអាសអាភាស នៅតាមប្រាសាទព្រះខ័ន និងប្រាសាទបន្ទាយក្ដី ជាបន្ដបន្ទាប់។ លោកស្រី ចៅស៊ុន កិរិយា អ្នកនាំពាក្យអាជ្ញាធរ ជាតិអប្សរាបានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី១០ កុម្ភៈ នេះថា ឆ្មាំ១.០០០នាក់នោះដាក់តាម ប្រាសាទបុរាណគ្រប់ទីកន្លែងដោយគ្រាន់តែ កន្លែងសំខាន់ខ្លះៗមានកម្លាំងច្រើនជាងគេ និងកន្លែងខ្លះតិច ដើម្បីយាមកាមតាមឃ្លាំមើលពី សកម្មភាពមិនប្រក្រតីរបស់ភ្ញៀវទេសចរ មួយចំនួន និងការពារមិនឲ្យ ពួកគាត់ប៉ះពាល់ដល់វត្ថុបុរាណ និងចូលតំបន់ហាម ឃាត់ដែលនាំឲ្យគ្រោះថ្នាក់ ដល់ពួកគាត់។
លោកស្រីបន្តថា នៅតាមប្រាសាទនីមួយៗមាន កម្លាំងយាមកាមចាប់ពេលពីម៉ោង៥ និង៣០នាទីព្រឹក ដល់ម៉ោង៥ និង៣០ល្ងាច ប៉ុន្ដែលោកស្រីថា មិនមានឆ្មាំដាក់នៅតាម ប្រាសាទបុរាណក្នុងព្រៃនោះទេ ដោយមានកម្លាំងព្រៃឈើ ជាអ្នកការពារ។ លោកស្រីបន្ថែមថា ដីឧទ្យានបេតិកភណ្ឌ ពិភពលោកនេះដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា មានប្រមាណ៤ម៉ឺនហិកតាឯណោះ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!