គណៈកម្មការ រៀបចំដែនដី ក្រុង ប៉ោយប៉ែត ចុះត្រួតពិនិត្យ ចំណុចដី លោកឧកញ៉ា ហង្ស ស៊ីផា បុកគ្រឹះ សាងសង់ រោងបាំងដី របស់ពលរដ្ឋ និងចំណីដីរថភ្លើង

 
 

បន្ទាយមានជ័យ៖ គណៈកម្មការ រៀបចំដែនដីក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យចំណុច លោកឧកញ៉ា ហង្ស ស៊ីផា យកដីចំណុចរថភ្លើង និងបាំងមុខផ្ទះពលរដ្ឋចំនួន១០ល្វែង  ហេតុការណ៍ នៅវេលាម៉ោង ២និង៤០នាទី រសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៥ ស្ថិតនៅភូមិ ប៉ោយប៉ែត សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ប្រាក់ ប៉ូលី ប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ការចុះពិនិត្យ មើលទីតាំងដី សង់រោង សំរាប់ទទួលពលករបណ្តុះអាសន្ន និងយោង តាមការបណ្តឹងពីបុគ្គល ឈ្មោះ គង់ កុសល ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសង្កាត់ ខាងលើនេះ ផងដែរថា ការសាងសង់ រោងបាំងមុខដីផ្ទះគាត់ ដែលជាដីចំណីរបស់រថភ្លើង ។

លោកបន្តថា ទីតាំងខាងលើនេះ គឺខាងលោកឧកញ៉ា ហង្ស ស៊ីផា បានស្នើសុំការអនុញ្ញាតត្រឹមត្រូវ ដល់ឯកឧត្តម អគ្គនាយកផ្លូវដែក ដើម្បីសាងសង់រោងដំបូលប្រក់សង្កសី ជាបណ្តោះអាសន្ននៅដីទំនេរ ចំណីផ្លូវរថភ្លើង ចំណុចភូមិសង្កាត់ខាងលើនេះ ដែលមានទំហំ ៨ គុណ២០ម៉ែត្រ ដើម្បីដាក់ពលករ ដែលវិលត្រឡប់ពីប្រទេសថៃ  រង់ចាំជិះរថយន្ត ទៅកាន់គេហដ្ឋានរៀងខ្លួនៗ។

ដោយឡែក លោកម៉ែន សុភ័ណ្ឌ អភិបាលរង ក្រុងប៉ោយប៉ែត បានថ្លែងថា ទីតាំងខាងលើ នេះគ្រាន់តែ រូបលោក និងគណៈកម្មការ ត្រួតពិនិត្យ ដែនដី ចុះត្រួតពិនិត្យ មើលចំណុចខាងលើនេះ គឺចុះមកប្រមូល ព័ត៌មានទាំងអស់ យកទៅជូនលោក អភិបាល ក្រុង ចំណែកការអនុញ្ញាត ឬមិនអនុញ្ញាត ក៏ពុំទាន់ដឹងនៅឡើយ។

លោកឧកញ៉ា ហង្ស ស៊ីផា បានប្រាប់តាមរយៈទូរស័ព្ទដដែលថា គឺដើម្បីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវការ ទីតាំងដី ដើម្បីចាំទទួលពលករ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ និងដើម្បីរង់ចាំជិះរថយន្ត ទៅគេហដ្ឋានផងដែរ ។ លោកបន្តថា កន្លងមកទីតាំងរង់ចាំពលករ គឺនៅចំណុចក្នុង ប៉ូលិសអន្តោរប្រវេសន៍ ដោយមានការពិបាក វាតូចចង្អៀត បន្ទាប់មកលោកបាន សាងសង់ រោងមួយ នៅចំណុច ចាស់ ក្រោយប្រៃសណីយ៍ចាស់ តែដោយខ្ញុំចង់អភិវឌ្ឍន៍ ទៅមុខទៀត លោកក៏បាន សាងសង់រោងថ្មី ចំណុចខាងលើហ្នឹង ។

លោកបន្ថែមថា ហើយលោកមានលិខិតស្នើសុំ ទៅអគ្គនាយករទះភ្លើង ដោយតាមរយៈ លោកអភិបាល ក្រុង ដើម្បីសាងសង់ទីតាំង បណ្តោះ អាសន្នសិន ប្រសិនជាដីហ្នឹង ប៉ះពាល់លើផ្លូវរថភ្លើង ថ្ងៃក្រោយរដ្ឋ និងអគ្គនាយកផ្លូវដែកត្រូវការ ខ្ញុំនិងប្រគល់ជូនវិញភ្លាម។

លោកឧកញ៉ាបានបញ្ជាក់ថា ខ្ញុំក៏មិនយកដីហ្នឹង ធ្វើជាកម្មសិទ្ធិរបស់ផ្ទាល់ខ្លួនខ្ញុំដែរ តែចំពោះមុខ ដើម្បីឲ្យពលករ វិលត្រឡប់ មកពីប្រទេស ថៃ និងដើម្បីឲ្យពួកគាត់វិវត្តន៍ ទៅកាន់មាតុភូមិវិញ ហើយខ្ញុំ មានឯកសារ គ្រប់គ្រាន់នៅក្រុង នៅស្រុក នៅសុរិយោដី ក្រុងផងដែរ។

ដោយលោក គង់ កុសល បានប្រាប់ថា លោកបានធ្វើលិខិត ឲ្យទៅអាជ្ញាធរក្រុង មានសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ផងដែរ ។ លោកបានបន្តថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក លោកឧកញ៉ា ហង្ស ស៊ីផា បានបញ្ជាឲ្យគេយករថយន្តដឹកដី មកចាក់ពីមុខ ដីផ្ទះកម្មសិទ្ធិរបស់ខ្ញុំ បន្ទាប់មកទៀត មិនបានប៉ុន្មាន ថ្ងៃផង លោកឧកញ៉ាបញ្ជាឲ្យគេយកគ្រឹះបុក សាងសង់រោងបន្ថែមទៀត ។

ដូច្នេះលោកបានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាត្រួតពិនិត្យ ឲ្យរូបគាត់ទទួល ការរងគ្រោះបែបនេះ ។ លោកគង់ កុសល បានបញ្ជាក់ថា ប្រសិនជាលោក ឧកញ៉ា មានលិខិតគ្រប់គ្រាន់ ដើម្បីសាងសង់រោងខាងលើនេះ ខ្ញុំសុំមើលផងទាន៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម