ធ្លាប់តែមើល ក្មេងអ្នកមាន សំញ៉ែងទ្រព្យ ក្នុងបណ្តាញ សង្គម ឥឡូវមកមើល ក្មេងមិនសូវមាន សំញ៉ែងម្តង មើលម៉េចដែរ?

 
 

រ៉ូម៉ានី៖ ប្រហែលជា ប៉ុន្មានថ្ងៃមុននេះ ប្រិយមិត្តច្បាស់ជា បានឃើញនូវ អត្ថបទមួយ ដែលបង្ហាញ ពីរូបភាពរបស់ ក្មេងជំទង់មួយចំនួន បានសំញ៉ែង លុយកាក់ និង ទ្រព្យសម្បត្តិ របស់ពួកគេ តាមបណ្តាញសង្គម ជាពិសេសគឺ Instagram តែម្តង។

ផ្ទុយទៅវិញ ថ្ងៃនេះក៏មាន ការលេចឡើង នូវបណ្តុំរូបភាព មួយចំនួន របស់ក្រុមក្មេង ជំទង់សញ្ជាតិ រ៉ូម៉ានី វិញម្តង ដែលពួកគេ បានថតរូប ក្នុងការធ្វើ ត្រាប់តាម ជាលក្ខណៈ បែបកំប្លែង តែមានន័យ រិះគន់ ទៅដល់ក្រុម ក្មេងៗដែលធ្លាប់ ថតសំញ៉ែង ពីទ្រព្យសម្បត្តិ និងភាពហ៊ឺហា ទាំងនោះ។

បន្ថែមពីនេះទៀត ក៏មានពាក្យមួយ ប្រយោគដែល ភ្ជាប់មកជាមួយ បណ្តុំរូបភាព ទាំងនោះផងដែរ ដែលមានសេចក្តីថា “អ្នកមិនចាំបាច់ ត្រូវការឧទ្ធម្ភាគចក្រ, ចិញ្ចៀនពេជ្រ, រថយន្ត Lamborghini, ឬក៏នាឡិកាដៃ ថ្លៃៗដើម្បី ធ្វើឲ្យអ្នក រីករាយនោះទេ”៕

តោះចង់ដឹងថា តើរូបភាព ដែលពួកគេ ធ្វើត្រាប់តាម ក្មេងៗអ្នកមាន ទាំងនោះគួរ ឲ្យអស់សំណើច និងមានអត្ថន័យ យ៉ាងណានោះ សូមទស្សនា ទាំងអស់គ្នា៖











ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម