ក្មេងស្រីទើបនឹង កើត បែរជា មានផ្ទៃពោះ កូនភ្លោះ ! គ្រូពេទ្យ បញ្ឈរភ្នែក
ហុងកុង៖ ក្រុមគ្រូពេទ្យ នៅក្នុងហុងកុង បានភ្ញាក់ផ្អើល ជាខ្លាំង ក្រោយពី ប្រទះឃើញ ទារិកាម្នាក់ ដែលទើបតែ កើត មិនបាន ប៉ុន្មានផង បែរជា មានផ្ទៃពោះ កូនភ្លោះទៅវិញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារិកា (ដែលមិនបញ្ចេញឈ្មោះ) បានចាប់កំណើត នៅទីក្រុង Kowloon បានធ្វើការវះកាត់ ក្នុងអាយុ ៣ សប្ដាហ៍ ដើម្បីយក កូនភ្លោះ ពីក្នុងពោះ នាងចេញ។ គួរបញ្ជាក់ថា ស៊ុតនៅ ក្នុងពោះនាង មានអាយុ កាល ១០សប្ដាហ៍ ដែលមានដុះដៃ, ជើង , ឆ្អឹងខ្នង ,ឆ្អឹងជំនីរ និង ពោះវៀនតូច រួចទៅហើយ និង ទារកភ្លោះនោះ មួយមាន ទំងន់ ១៤.២ក្រាម និងម្នាក់ទៀត មានទំងន់ ៩.៣ក្រាម។
យ៉ាងណាមិញ ការវះកាត់នេះ គឺទទួលបាន ជោគជ័យ និង ទារិកាខាងលើបាន ជាសះស្បើយ ហើយ ចេញពីមន្ទីរពេទ្យ Queen Elizabeth ក្រោយពីវះកាត់ បាន ៨ថ្ងៃ។ តាមរយៈអ្នកជំនាញ ផ្នែកសំរាលកូន និង ពេទ្យខាងរោគស្ដ្រី បានជឿជាក់ថា នេះជា ករណីលើកដំបូង ដែលកើតមាន ឡើង នៅក្នុង ហុងកុង ខណៈដែល សាស្ដ្រាចារ្យ មកពី សាកលវិទ្យាល័យ ចិន នៃហុងកុង បានមាន ប្រសាសន៍ថា វាសឹងតែ រឿង ដែលមិនអាច ទៅរួចទៅហើយ ដែលទារិកានេះ ពរពោះកូនភ្លោះ ដោយខ្លួនឯង ដែលកូនភ្លោះនេះ ជា របស់ម្ដាយឪពុកនាង តែពួកវា បែរជា ចាប់កំណើត ខុសកន្លែង៕
រូបភាពស៊ុតកូនភ្លោះ ពេលធ្វើអេកូ
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!