ចេញពីខារ៉ាអូខេស្រវឹងជោកជាំ ជិះម៉ូតូទៅបុករថយន្ត ចតស្ងៀម ធ្លាយខួរស្លាប់ទាំង៣នាក់
ខេត្តឧត្តរមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងគួរឱ្យរន្ធត់ ខណៈម៉ូតូC125មួយគ្រឿងពាក់ស្លាក លេខកំពង់ធំ 1E84-87 ជិះគ្នា ៣នាក់ បើកក្នុងល្បឿន យ៉ាងលឿន ទៅបុកគូទរថយន្ត ធុនធំដែលចត ស្ងៀមយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស ៣នាក់ បោកក្បាលទៅ ថ្នល់ ធ្លាយ ខួរស្លាប់ទាំង ៣ភ្លាមៗនៅនិង កន្លែងកើតហេតុ កាលពីរំលងអធ្រាត្រ ថ្ងៃទី១០ កុម្ភៈ ២០១៥ ស្ថិតនៅលើដងផ្លូវ ជាតិ P.R ១៧៤ ក្នុងភូមិទួល ស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះ១-ឈ្មោះផន សុផល អាយុ២១ឆ្នាំ ២-ឈ្មោះបូ ណុប អាយុ២០ឆ្នាំ ទាំង ២នាក់នេះ មានទីលំនៅក្នុង ភូមិទួល ស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៣-ឈ្មោះរ៉ា ភ័ត្រា អាយុ១៩ឆ្នាំ មានទីលំនៅ ឯខេត្តកំពត មកស្នាក់នៅលេង ជាមួយ បងប្អូន ។ សពជនរងគ្រោះ ទាំង៣នាក់ ត្រូវសមត្ថកិច្ចប្រគល់ទៅឱ្យ សាច់ញាតិយកទៅ ធ្វើបុណ្យទៅតាម ប្រពៃណី។
បើតាមសម្តីពីសាច់ញាតិជនរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី០៩ កុម្ភៈ ២០១៥ ក្រុមយុវជន មានចំនួន៥ ទៅ៦នាក់ រស់នៅក្នុង ភូមិ-ឃុំកើតហេតុ ខាងលើ បានបបួលគ្នាជិះម៉ូតូ ចំនួន២គ្រឿងទៅ ចូលច្រៀង និងផឹកស៊ីក្នុង ស្រុកអន្លង់វែង រហូតដល់ស្រវឹងជោកជាំនោះ ពួកគេបាន វិលត្រឡប់មកផ្ទះវិញ ។ ដោយឡែកម៉ូតូ ដែលជិះមកមុន បានមកដល់ផ្ទះ ចំណែកម៉ូតូដែលជិះតាមក្រោយ បាន ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!