ដំណើរទស្សនកិច្ចសិក្សា និងការ ប្រគល់ពានរង្វាន់ លើការ ប្រកួត ប្រជែង រចនារូបភាព របស់រោងចក្រ ផលិតទឹករ៉ែ ធម្មជាតិ អូ គូលែន

 
 

និស្សិតដែលជាអ្នករចនារូបភាពដ៏មានទេពកោសល្យប្រមាណជាង៦០នាក់មកពីសកលវិទ្យាល័យ ធំជាង ១០ក្នុង រាជធានីភ្នំពេញ ដែលបាន ចូលរួម សិក្ខាសាលាស្ដី ពី“អត្ថប្រយោជន៍ នៃទឹករ៉ែ ធម្មជាតិ សំរាប់ សុខភាពអ្នក” ដែលបានប្រារព្ធធ្វើ ឡើងកាល ពីថ្ងៃទី ០៥ ខែ ធ្នូឆ្នាំ២០១៤ កន្លងទៅ ដែលបាន រៀបចំឡើង ដោយក្រុមហ៊ុន ទឹករ៉ែធម្មជាតិ គូឡារ៉ាវ៉តធើរ (KULARAWATER) បានធ្វើដំណើរ មកទស្សន កិច្ចសិក្សា នៅក្នុង រោងចក្រផលិត ទឹករ៉ែធម្មជាតិ អូគូលែន ដែលជា ទឹករ៉ែធម្មជាតិ ដំបូងបង្អស់ និងធំ ជាងគេនៅ កម្ពុជា ដែល មានទីតាំង ស្ថិតនៅ ជាប់ជើងភ្នំគូលែន ក្នុងភូមិត្បែងខាងកើត ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពី រសៀល ថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៥ បន្ទាប់ពី បញ្ចប់ការ ប្រកួតប្រជែង រចនាផ្ទាំង ផ្សព្វផ្សាយ ក្រោម ប្រធានបទ “អត្ថប្រយោជន៍ ទឹករ៉ែ ធម្មជាតិ និង សុខ ភាពរបស់អ្នក”  ។ 

លោកស្រី នៅ  សុខហ៊ាង  ប្រធានផ្នែកទីផ្សារក្រុមហ៊ុនគូឡារ៉ាវ៉តធើរនិងជាអ្នកដឹកនាំនិស្សិត មកទស្សន កិច្ចសិក្សានា ពេលនោះ បានមាន ប្រសាសន៍អោយដឹងថាគោលបំណង សំខាន់ៗ នៃដំណើរ ទស្សនកិច្ចនេះ គឺចង់ផ្សព្វផ្សាយ នូវ ចំនេះដឹង ជា សាធារណៈ អំពីអត្ថប្រយោជន៍ គុណភាព ដំណើរការ ផលិតនិង ការគ្រប់គ្រងទឹករ៉ែធម្មជាតិ លំដាប់ អន្តរជាតិទី១ របស់កម្ពុជាលឺ និងជាពិសេស ដើម្បីជុំរុញ អោយយុវវ័យ ទទួលបាននូវ ព័ត៌មាននិង អត្ថ ប្រយោជន៍ក្នុងការ ពិសារ ទឹករ៉ែធម្មជាតិ សំរាប់សុខភាព ក៍ដូចជា ការស្វែងយល់ ពីសង្វាក់ ផលិតកម្ម បច្ចេកទេស ក្នុងការវិចខ្ចប់ ការត្រួតពិនិត្យ គុណភាពការ គ្រប់គ្រងអាជីកម្ម និងការចូលរួម សកម្មភាពកីឡា ជិះកង់ដើម្បីកាត់បន្ថយ ផ្សែងពុល និង  ការទស្សនា បរិវេណតំបន់ ប្រវត្តិសាស្រ្តអង្គរ ព្រមទាំង សកម្មភាព ពិសេសៗ    ដ៏ទៃទៀតផងដែរ។

នៅក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី និងលិខិតសរសើរ លើការ ប្រកួតប្រជែង រចនារូបភាព ក្រោម ប្រធានបទ ចំនួន៤ ដល់និស្សិត ដែលជា អ្នករចនារូបភាពដ៏មានទេព កោសល្យ នារាត្រីនោះ នៅសណ្ឋាគារ អ៊ីមព្រេសអង្គរ លោកបណ្ឌិត  ហ្សាកស៍ ម៉ាស៊ីល (Jacques Marcille )  នាយកគ្រប់គ្រង ក្រុមហ៊ុន គូឡារ៉ា វ៉តធើរ ដែលផលិតទឹក រ៉ែធម្មជាតិ អូ គូលែន បានមានប្រសាសន៍ អោយដឹងថា អូ គូលែន គឺជាទឹកពិសា រ៉ែធម្មជាតិ តែមួយគត់នៅ ប្រទេសកម្ពុជា ដែលមាន គុណភាពខ្ពស់ និងចូលរួមក្នុងការជួយ កាត់បន្ថយ ចំណាយប្រចាំថ្ងៃ របស់ប្រជាពលរដ្ធ ដើម្បីទទួលបាន អត្ថប្រយោជន៍ ចំពោះសុខភាព។  លោកបណ្ឌិត  ហ្សាកស៍ ម៉ាស៊ីល ក៍បានបញ្ជាក់ផងដែលថា រោងចក្រផលិត ទឹករ៉ែធម្មជាតិ អូ គូលែន គឺផលិតនៅ ប្រភពទឹកផ្ទាល់ ក្រោមស្តង់ដារ អន្តរជាតិ និងបច្ចេកទេស មកពីអឺរ៉ុប ហើយជា ប្រភពទឹក ពុំធ្លាប់ មានការប៉ះពាល់ ដោយមនុស្សនិង រក្សាទុក យ៉ាង ល្អបំផុត ដោយធម្មជាតិ ដែលមាន ទីតាំង ស្ថិតនៅភូមិ ត្បែងកើត ស្រុក បន្ទាយស្រី ខេត្តសៀមរាប  គឺស្ថិតនៅលើ ប្រភព ជលសិលាដ៏ ជ្រៅ នាជើងភ្នំ គូលែនផ្ទាល់  បង្ហាញអំពីការ ធ្វើខនិជកម្មដ៏ ល្អប្រសើរ  ។ ហើយការ ផលិតទឹកអូ គូលែន គឺពុំមានការ ធ្វើប្រព្រឹត្តិកម្ម សារធាតុគីមី នោះឡើយ ដើម្បីរក្សា រសជាតិដ៏ល្អ និងផលប្រយោជន៍ ផ្នែក សុខភាពមនុស្សជាតិគ្រប់ ក្រុមគ្រួសារ ។



ចំពោះម្ចាស់ ពានរង្វាន់ ទាំង៤ក្រុម រួមមានពានរង្វាន់រចនារូបភាពគឺឆ្លុះបង្ហាញអំពីអត្ថប្រយោជន៍នៃ ការប្ ប្រាស់ទឹករ៉ែ ធម្មជាតិទៅនឹង សុខភាព របស់ទារក  ប្រធានបទទី ២ គឺអត្ថប្រយោជន៍ នៃទឹករ៉ែ ធម្មជាតិ នឹងសុខភាពរបស់មាតា ប្រធានបទទី៣ ទឹក រ៉ែធម្មជាតិ នឹងសុខភាព មនុស្សចាស់ និង ប្រធានបទទី៤ ទំនាក់ទំនង រវាងការ ប្រើប្រាស់ ទឹករ៉ែធម្មជាតិ ទៅនឹងសុខភាព របស់អ្នក លេងកីឡា។ ជាមួយគ្នានោះ លិខិតសរសើរ លើកទឹកចិត្តទៅ លើ ភាពច្នៃ ប្រឌិតត្រូវបាន ប្រគល់ជូន ចំនួន ២ក្រុមផ្សេងទៀត ដែលមាន ស្នាដៃរចនារូបភាព ទាក់ទាញការ ចង់មើលបំផុត ។ ជាមួយគ្នា នោះផងដែរ ក្រុមនិស្សិតទាំងអស់ ក៍បានចូលរួម សកម្មភាពកីឡា ជិះកង់ ដើម្បីកាត់បន្ថយ ផ្សែងពុល និង  ការទស្សនាបរិវេណ តំបន់ប្រវត្តិ សាស្រ្តអង្គរវត្ត ព្រមទាំង សកម្មភាព ពិសេសៗ ដ៏ទៃទៀតផងដែរ ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម