{Update} អគ្គិភ័យឆេះ ផ្ទះប្រជា ពលរដ្ឋ ក្បែរ ប៉ុស្ដិ៍នគរបាល ជ្រោយចង្វារ បានរលត់ហើយ
ភ្នំពេញ ៖ ក្រោយពីបញ្ចេញ ប្រតិបត្ដិការ ជួយបាញ់ពន្លត់ របស់សមត្ថកិច្ច ពន្លត់អគ្គិភ័យ នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរ និងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុនោះ រហូតមកដល់ វេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ អគ្គិភ័យដែលឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្បែរទីស្នាក់ការ ប៉ុស្ដិ៍នគរបាលនោះ បានរលត់ហើយ ។
មន្ដ្រីនគរបាល ពន្លត់អគ្គិភ័យ បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ កូប តឹកសាអ៊ី អាយុ៣២ឆ្នាំ ជាខ្មែរឥស្លាម មុខរបរលក់ សាច់គោ ហើយគាត់បាន ចាក់សោទ្វារផ្ទះ រួចចេញទៅ លក់បាត់ បណ្ដាលឱ្យមាន ករណីទុស្សេ ខ្សែភ្លើងឆាបឆេះ បំផ្លាញទាំង ស្រុងតែម្ដង ។ សមត្ថកិច្ចបញ្ចេញ រថយន្ដ ពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង បានបាញ់ពន្លត់ ជាបន្ដបន្ទាប់នៅ កន្លែងកើតហេតុ ។ ដោយឡែកទ្រព្យ សម្បត្ដិនិង សម្ភារៈវិញ មិនដឹងថាមាន ការខូចខាតអស់ ប៉ុន្មាននៅ ឡើយទេ ។
សួមបញ្ជាក់ថា អគ្គិភ័យនេះ បានឆេះផ្ទះ ប្រភេទឈើលើថ្មក្រោម តាំងពីវេលាម៉ោង ១១ព្រឹក ស្ថិតនៅជិត ប៉ុស្ដិ៍នគរបាល ជ្រោយចង្វារ ក្នុងក្រុមទី៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យ ក្មេងប្រុសម្នាក់ ឈ្មោះ វ៉ា យុ អាយុ៣ឆ្នាំ ដែលជាកូន ម្ចាស់ផ្ទះរងរបួស រលាកពេញខ្លួន ដោយសារតែ នៅក្នុងផ្ទះ តែត្រូវបាន ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ គន្ធបុប្ផា ទាន់ពេលវេលា៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!