នារីម្នាក់ កើតមកនាំ ទាំងស្អាត និង គួរឲ្យស្រឡាញ់ ប៉ុន្តែវាសនា អភ័ព្វបំផុត ត្រូវស្លាប់ ទាំងវ័យក្មេង

 
 

ចិន៖ នារីវ័យក្មេងម្នាក់ បានស្លាប់ទាំងវ័យក្មេង ដោយជម្ងឺមហារីកសួត កាលពីព្រឹកថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ។

Li Na មានអាយុ២០ឆ្នាំ ត្រូវបានគ្រប់គ្នា និយាយតៗគ្នាថា នាងជាស្រីស្អាតបំផុត ប៉ុន្តែជាអកុសលនាង បានស្លាប់ដោយជម្ងឺដ៏កាចសាហាវ មួយនេះ។ បន្ថែមពីនេះទៅទៀត រឿងរ៉ាវរបស់ Li Na ត្រូវបានល្បីពេញ អនឡាញយ៉ាងខ្លាំង ដោយសារតែនាង ហ៊ានតស៊ូ ប្រយុទ្ធប្រឆាំង ជាមួយនឹងរោគ មហារីកសួត។ ហើយកាលពីខែតុលា ឆ្នាំ២០១៤ នាងក៏ធ្លាប់បានចូលរួម កម្មវិធីបង្ហាញ សមត្ថភាពទេពកោសល្យ មួយផងដែរ។

គួរបញ្ជាក់ថា ឆាកជីវិតដ៏កំសត់របស់ Li Na ត្រូវបានជួបរឿងឈឺផ្សាផ្ទួនៗ ដូចជា កាលពី៨ឆ្នាំមុន ជើងរបស់នាង ត្រូវបានកាត់ចោល ដោយសារតែនាង រងនូវជម្ងឺមហារីកឆ្អឹង  ហើយកាលពី៣ឆ្នាំមុនទៀត ម្តាយរបស់នាង បានស្លាប់នឹងជម្ងឺសើរស្បែក។ អកុសល កាលពីថ្មីៗនេះ នាងក៏បានស្លាប់ចោល ឪពុករបស់នាង ដោយជម្ងឺមហារីកសួតទៀត៕











រូបថត របស់ Li Na
ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម