ក្រុមចោរ​ប្លន់​ ប្រដាប់អាវុធ ​ភ្ជង់​ស្ត្រី​ដូរ លុយម្នាក់​​នៅ ​មុខ​ផ្សារ​អន្តរជាតិ ​បាវិត​អស់ ជាង​​១ម៉ឺន​ដុល្លារ​

 
 

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ជាអ្នកដូរប្រាក់ ក្បែរច្រកទ្វារអន្តរជាតិបាវិត ត្រូវបានក្រុមចោរ៣នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម ធ្វើសកម្មភាពប្លន់ និងភ្ជង់យកម៉ូតូបាត់ ខណៈត្រឡប់មកផ្ទះ បានពាក់កណ្តាលផ្លូវ បង្កឱ្យភ្ញាក់ផ្អើលកាលពី វេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី០៨ កុម្ភៈ ២០១៥ ស្ថិតត្រង់ចំណុចខាងមុខ ផ្សារអន្តរជាតិបាវិត ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត  ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហាង វិន ភេទស្រី អាយុ៣១ឆ្នាំ ជាអាជីវករប្តូរប្រាក់នៅក្បែរ ច្រកទ្វារអន្តរជាតិបាវិត មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ក្រហម  ពាក់ស្លាកលេខស្វាយរៀង 1D-1107 ដោយមានថង់ប្រាក់សរុបជាងមួយម៉ឺនដុល្លា នៅក្នុងកែបម៉ូតូផងដែរ  ។

សាក្សីដែលបានឃើញ ហេតុការណ៍ផ្ទាល់ផ្នែកបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ ដែលគេស្គាល់ថា ជាអាជីវករប្តូរប្រាក់នោះជិះម៉ូតូមួយគ្រឿង ទិសដៅពីកើត មកលិច គោលបំណងជិះ ត្រឡប់ទៅផ្ទះវិញ ។ លុះជិះមកដល់ចំណុចខាង មុខផ្សារអន្តរជាតិបាវិត ក៏បត់ចូលផ្លូវលំអែបផ្សារ ស្រាប់ តែ គេឃើញជនសង្ស័យ ៣នាក់ប្រដាប់ដោយ អាវុធខ្លីមួយដើម មិនស្គាល់ម៉ាក មកឈប់ក្បែរម៉ូតូស្ត្រីរងគ្រោះ រួចធ្វើសកម្មភាព ដកកាំភ្លើងភ្ជង់លើជនរងគ្រោះ រួចដណ្តើមយកម៉ូតូ ព្រមទាំងបាញ់ឡើងលើមួយគ្រាប់ ដែលធ្វើឱ្យ ជនរងគ្រោះមាន ការភិត ភ័យ រួចក៏ប្រគល់ម៉ូតូទៅ ឱ្យពួកវាទាំងព្រលឹងចុងសក់ ។ បន្ទាប់ពីធ្វើ សកម្មភាពប្លន់បានសម្រេច ក្រុមជនសង្ស័យក៏ជិះម៉ូតូ គេចខ្លួនបាត់អស់។

ដោយឡែកនៅព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី០៩ កុម្ភៈ  ២០១៥ មានប្រជាពលរដ្ឋ ប្រទះឃើញម៉ូតូស្គូពីរបស់ជន រងគ្រោះខាងលើ យកមកផ្លុងចោលនៅក្នុងប្រឡាយក្បែរចំការអំពៅ ស្ថិតក្នុងភូមិតាប៊ិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ព្រមទាំងមានខោអាវ និងស្បែកជើងនៅជិតនោះផងដែរ ធ្វើឱ្យគេសង្ស័យថា ប្រហែលជារបស់ជន សង្ស័យដោះក្រវាត់ចោល ដើម្បីបំបិទភ័ស្តុតាង។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម