ស្ត្រី​ម្នាក់ ​ត្រូវ​រថយន្ត​ បុក​រួច​កិន​ ពីលើ​រង​ របួសធ្ងន់

 
 

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ សល់ដង្ហើមចង្រិត ខណៈពេលរថយន្ត មួយគ្រឿងបុក រួចកិនពីលើ កាលវេលាម៉ោង៧និង ៤០នាទី យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សកែវ ខណ្ឌឬស្សីកែវ នៅមុខឃ្លាំងសាំងសូគីមិច ។

ប្រភពព័ត៌មានបានឲ្យ ដឹងថាស្ត្រីរងគ្រោះខាងលើ មុនពេលកើតហេតុបាន ជិះម៉ូតូហ្វីណូ ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្តដឹកទំនិញ មួយគ្រឿងបើកបុក រួចកិនពីលើ បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុស្ត្រី រងគ្រោះត្រូវបានរថយន្តសាមុយ របស់មន្ទីរពេទ្យកាល់ម៉ែត្រដឹកយកទៅ សង្គ្រោះនិងព្យាបាល ។ ចំណែករថយន្តបង្កបានបើករត់ចូលទៅ ក្នុងឃ្លាំងសាំងមួយ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម