ទំនង​ស្រវឹង​ បើករថយន្ត​បោះពួយ​យ៉ាង​លឿន​ ទៅ​បុក​របង​ផ្ទះ​វីឡា​គេ របួសធ្ងន់

 
 

រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងជា ស្រវឹងបានបើករថយន្ត ក្នុងល្បឿនលឿនបួងចង្កូតបត់ ឆ្វេងមិនទាន់ ក៏ជ្រុលទៅបុករបង ផ្ទះវីឡាមួយ កន្លែងនៅតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ កាលវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញបុរសម្នាក់បាន បើករថយន្តម៉ាកហាយឡែនឌឺ មួយគ្រឿង ក្នុងល្បឿនលឿន តាមបណ្តោយ ផ្លូវបេតុង រួចបួងចង្កូតបត់ឆ្វេងបត់ឡើងទៅផ្លូវ២០១១ តែជ្រុលល្បឿនទៅបុករបងផ្ទះវីឡាមួយកន្លែង បណ្តាលឲ្យរថយន្ត ខ្ទេចមួយកំណាត់មុខ ប៉ុន្តែរបងផ្ទះ មិនរងការខូចខាត ធ្ងន់ធ្ងរនោះទេ ។

ចំណែកបុរសជាអ្នកបើកបរបានរងរបួស ធ្ងន់ត្រូវបានមិត្តភក្តិ ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត្រផងដែរ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម