ប្ដីប្រពន្ធ ២នាក់ របួសធ្ងន់ ម្នាក់ស្រាល ព្រោះជិះ ម៉ូតូត្រូវ ម៉ូតូមួយ គ្រឿងទៀត បុកពេញ ទំហឹង (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធ២នាក់ជិះម៉ូតូ ចេញពីធ្វើការមកដល់ចំណុច ផ្លូវកោងក្រោមស្ពាន អាកាសក្បាលថ្នល់ ក៏ត្រូវម៉ូតូមួយគ្រឿងជិះដោយ បុរសម្នាក់បញ្ច្រាស់ ផ្លូវបុកបណ្ដាលអោយបុរស ជាប្ដីរងរបួសធ្ងន់បែកមាត់បាក់ ធ្មេញរលាត់ដៃជើង ចំណែកប្រពន្ធនិងភាគីម្ខាងទៀត រងរបួសស្រាល។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៥ ត្រង់ចំណុចក្រោម ស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពព័ត៌មានពី កន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានប្ដី ប្រពន្ធ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុប ពណ៌ទឹកប៊ិចទើបចេញពីធ្វើការ ធ្វើដំណើរតាមផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង មកដល់ចំណុចស្ពាន អាកាសក្បាលថ្នល់ ក៏បានបត់ស្ដាំឆ្ពោះទៅផ្លូវព្រះមុនីវង្ស ស្រាប់តែមានបុរសម្នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់រីវ៉ូ ពណ៌ខ្មៅ បញ្ច្រាស់ផ្លូវបំរុងបត់ទៅ ផ្លូវព្រះនរោត្ដម ដោយមិនចង់ជិះឆ្លងស្ពាន ព្រះមុនីវង្សថ្មីនិងព្រះមុនីវង្សចាស់ បំណងឆ្ពោះទៅផ្ទះមិត្តភ័ក្តិ ក៏បុកគ្នាចំពេញទំហឹងបណ្ដាលអោយ បុរសជាប្ដីដួលបោកនិងថ្នល់រងរបួសបែក មាត់បាក់ធ្មេញរលាត់ដៃជើង ចំណែកប្រពន្ធនិងបុរស ជិះម៉ូតូស្មាស់រីវ៉ូ រងរបួសស្រាល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បាន ចុះមកអន្តរាគន៍ដោយភាគីទាំង២បាន ធ្វើការសម្របសម្រួលគ្នា ហើយភាគីរងគ្រោះសុំសំណង ៣០០ដុល្លារ តែខាងភាគីបង្ក ព្រមសងតែ២០០ដុល្លារ ជាការបញ្ចប់រឿង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!