ក្រេបទឹកឃ្មុំនាងក្រមុំជនបទ នាងប្តឹង ទារ៣.០០០ដុល្លារ
ខេត្តកំពង់ចាម ៖ ក្រមុំជនបទវ័យ២០ឆ្នាំ រស់នៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ត្រូវបានព្រាននារី ល្មោភកាម ប្រើល្បិច ឲ្យចុះពីលើ ផ្ទះឈើ មកដី ហើយក្រៀកទៅផ្តួលលើពំនូក ចំបើង រួចចាប់ រំលោភ សេពសន្ថវៈរហូត បានសំរេច តាមបំណង ។ ហេតុការណ៏ កើតឡើងនៅ វេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី៨ កុម្ភៈ ២០១៥ ជនកំហូចរូបនេះ ត្រូវបាន សមត្ថកិច្ចឃាត់ ខ្លួនទាំងយប់ បញ្ជូនមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការ តាម នីតិវិធីច្បាប់ ។
លោក ជឹម សុផល នាយផ្នែកបច្ចេកទេស ស្រុកជើងព្រៃបានប្រាប់ឲ្យដឹងថា បុរសសង្ស័យ ឈ្មោះ ភា សុភ័ក្រ អាយុ ២១ឆ្នាំ នៅភូមិ ត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ជាមនុស្សម្នាក់ ត្រូវជាសាច់ញាតិ ជាមួយនឹង អ្នករងគ្រោះដែរ ហើយថែម ទាំងឧស្សាហ៏ និយាយលេងសើច ញឹកញាប់ ផងដែរ ។
ប្រភពដដែលបន្តថា នៅថ្ងៃទី៨កុម្ភៈ ក្នុងភូមិត្រពាំងទឹម មានកូនរបស់អ្នកស្រុកបានរៀប ចំពិធី ភ្ជាប់ពាក្យ ដោយនៅពេល យប់នោះ មានដាក់ ធុងបាស រាំកំសាន្តសប្បាយ ហើយជន សង្ស័យរូបនេះ ក៏បានទៅ ចូលរួមកម្មវិធី ជាមួយនឹងគេដែរ ។ ថែមទាំងបាន ផឹកស្រា ស្រវឹងស្រឿងៗ លុះម៉ោង ជាង៩យប់ បានដើរ ត្រឡប់មកផ្ទះវិញ ខណៈពេល កាត់មុខផ្ទះ នាងរងគ្រោះ ក៏ស្រែកហៅ គ្រានោះនាង បានបើក ទ្វារមុខ ចុះមកដី និយាយលេង ជាធម្មតា បន្តិចក្រោយមក ក៏ជននេះ ចាប់ក្រៀកនាងជាប់ យកទៅពំនូក ចំបើងមានចំងាយ ពីផ្ទះ៥ម៉ែត្រ ផ្តួលទៅ លើនោះ ក៏ចាប់រំលោភ សេពសន្ថវៈ រហូតបានសំរេច តែម្តង ។ បន្ទាប់មក ឈ្មោះសុភ័ក្រ បានដើ រត្រឡប់ទៅរាំលេង ជាធម្មតាវិញ នាងរងគ្រោះ បានដើរឡើង ទៅលើផ្ទះ ទាំងយំបង្ហូរ ទឹកភ្នែក លុះបងនាង សួរនាំទើប ប្រាប់ថា «ឈ្មោះសុភ័ក្រ ចាប់រំលោភ នាងនៅពំនូកចំបើង» ។ ជាមួយនោះ ភាគីរងគ្រោះ បានបានប្តឹង ទាមទារសំណង ជំងឺចិត្តចំនួន ៣.០០០ដុល្លារ ផងដែរ ។
លោកវរសេនីយ៏ត្រី ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងដែរថា ក្រោយកើត ហេតុខាងលើ រូបលោក បានបញ្ជា ដល់កម្លាំង ចុះទៅដល់ផ្ទះកើតហេតុទាំងយប់ ថែមទាំង បានឃាត់ ជនសង្ស័យ បញ្ជូនមក កាន់អធិការដ្ឋាន នគរបាល ស្រុកជើងព្រៃ សួរនាំ ។ ហើយជនសង្ស័យ បានឆ្លើយ សារភាពថា រូបគេពិតជាបានប្រព្រឹត្ត នូវទង្វើចាប់រំលោភ សេពសន្ថវៈពិត ប្រាកដមែន ហើយនៅ រសៀលថ្ងៃទី៩ ខែកុម្ភៈ ត្រូវបាន កសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!