លេចឮថា អៀង វិច្ឆ័យ និង នីកូ រស់​នៅ​ក្រោម​ ដំបូល​ផ្ទះ​ តែ​មួយ

 
 

ភ្នំពេញ៖ កាលពីអំឡុង ដើមឆ្នាំ២០១៣ កន្លងទៅនេះ ធ្លាប់មានព័ត៌មាន លេចឮ ដ៏រសើបមួយថាតារា ចម្រៀងលេងស្ទីលកូរ៉េ លោក នីកូ និងពិធីករ ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន លោក អៀង វិច្ឆ័យ បានលួចលាក់ សម្ងំបង្កាត់ភ្លើង ស្នេហ៍ជាមួយ គ្នាស្ងាត់ៗ ។ នៅពេលថ្មីៗនេះ ក៏ស្រាប់តែលេចឮ ព័ត៌មានថ្មី មួយទៀតថា តារាប្រុសមួយគូនេះ នឹងរស់នៅ ក្រោមដំបូលផ្ទះ តែមួយជាមួយគ្នា ទៀតផង ។

អស់រយៈពេល ជិត៣ឆ្នាំហើយ ដែលគេបានឃើញ និងសង្ស័យពី ភាពស្និទ្ធស្នាលប្លែក ហួសពី ទំនាក់ទំនង មិត្តភក្តិរវាង តារាចម្រៀង វ័យក្មេងលោក នីកូ និងពិធីករ ស្រករក្រោយ លោក អៀង វិច្ឆ័យ ដោយ កន្លងមកពួកគេធ្លាប់ បង្ហាញភាពស្និទ្ធស្នាល យកចិត្តទុកដាក់ លើគ្នាទៅវិញទៅ មកប្រៀបដូចជាគូ ស្នេហ៍ ស្រីប្រុសអ៊ីចឹង។ ប៉ុន្តែព័ត៌មាននេះ បានស្ងប់ទៅវិញ ខណៈម្ចាស់សាម៉ីខ្លួន មិនអើពើចេញមុខ បកស្រាយ ដោយធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ ពួកគេជាច្រើន នៅតែមានភាព ស្រពេចស្រពិលនិង រង់ចាំអ៊ុត មើលគ្រប់ៗគ្នា ។

នៅទីបំផុត ដូចពាក្យចាស់ លោកពោលថា “ក្រដាសមិនអាច ខ្ចប់ភ្លើងជិតទេ” បើទោះបីជា តារាប្រុស រូបសង្ហាមួយគូនេះ ព្យាយាមលាក់បាំង ប៉ុន្តែគ្រប់យ៉ាង ក៏មិនអាចបិទ បាំងបានឡើយ ព្រោះថាថ្មីៗនេះ មានព័ត៌មាន លេចឮថា តារាមួយគូនេះ កំពុងតែសម្ងំ បង្កាត់ភ្លើងស្នេហ៍ ជាមួយគ្នាយ៉ាង មានក្តីសុខក្នុង ដំបូលផ្ទះតែមួយ ក្នុងនាមជាគូស្នេហ៍ តែនៅពេល ដែលពួកគេ ចេញទៅកម្មវិធី ជាសាធារណៈ ពួកគេ តែងតែព្យាយាម លាក់បាំងចំណងស្នេហា ភេទដូចគ្នា របស់ពួកគេជាប្រចាំ ។

ទាក់ទងទៅនឹងព័ត៌មាន ដែលលេចឮថ្មីសន្លាងថា តារាចម្រៀងរូបសង្ហា លោក នីកូ និងពិធីករ លោក អៀង វិច្ឆ័យ កំពុងតែសម្ងំរស់នៅ ក្នុងដំបូលផ្ទះ តែមួយនេះ គេហទំព័រ LookingTODAY មិនអាច ទាក់ទងសុំការ បកស្រាយ ពីពួកលោកបានទេ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម