ចេញពីផឹកស៊ី ស្រវឹងបើកបរម៉ូតូ ទៅបុក ឃឿនមាត់លូ ស្លាប់ម្នាក់ របួស២នាក់

 
 

បន្ទាយមានជ័យ៖ បុរស៣ម្នាក់ បាននាំគ្នា ទៅផឹកស៊ី លុះស្រវឹងជោកជាំ នាំគ្នាជិះម៉ូតូចេញមក ដើម្បីឆ្ពោះមកផ្ទះ តែមិនទាន់ដល់គោលដៅ បើកបុកឃឿនមាត់លូស្ពាន បណ្តាលអោយអ្នកបើកបរស្លាប់ នៅកន្លែងកើតហេតុ និង ២នាក់ទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវលំស្ថិតនៅ ឃុំជប់វារី ទៅឃុំទានកាំត្រង់ផ្លូវបំបែកចូល ភូមិក្រសាំង ឃុំជប់វារីស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពបានប្រាប់ថា បុរស៣រងគ្រោះខាងលើនេះ បាននាំគ្នាផឹកស្រវឹងជោគជាំតាំងពីព្រឹក ព្រលឹមមកម្ល៉េះ ហើយអ្នកទាំងខាងលើ នេះបានដណ្តើមគ្នាបើកបរ តែដោយម្ចាស់ម៉ូតូបាននិយាយថា ផឹកប៉ិនហ្នឹងមិនទាន់ស្រវឹង ចាំអោយខ្ញុំជាអ្នកកបរវិញ លុះដល់ចំណុច កើតហេតុ បានបើកទៅបុក ត្រចៀកលូ ស្ពានថ្មបណ្តាលអោយដួល បោកក្បាលស្លាប់ម្នាក់ និង២នាក់ទៀត រងរបួស ធ្ងន់ស្រាល។

ក្រោយពីកើតហេតុ គេមានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនជនរងគ្រោះខាងលើ ទៅកាន់ មន្ទីរពេទ្យបង្អែកស្រុក ដើម្បីសំរាកព្យាបាលជំងឺ។

លោក មាស រិទ្ធី អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់អោយដឹងថា ក្រោយពីទទួលព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍ភ្លាម លោកក៏បានបញ្ជាកម្លាំងចុះទៅអន្តរាគមន៍ និងជួយសង្គ្រោះ ស្រាវជ្រាវរក ក្រុមគ្រួសារ សពដើម្បីប្រគល់សពទៅ អោយបងប្អូនគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ។

លោកបានបន្តថា ករណីនេះគឺ បណ្តាលមកពីអ្នកបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹង ហើយជ្រុលទៅបុក ត្រចៀកលូ ។ ម៉ូតូបង្កហេតុខ្លួនឯង មានម៉ាកហុងដាវេវ C110 ពណ៌ខៀវ គ្មាន ស្លាកលេខ បើកបរដោយ ឈ្មោៈវ៉ាត់ ស៊ីណា ភេទប្រុស អាយុ ៣១ឆ្នាំមានទីលំនៅភូមិ ក្រសាំង ឃុំជប់វារីស្រុក ព្រៈនេត្រ ព្រះ ខេត្តបន្ទាយមានជ័យបានបើកបរ ពីទិស ខាងត្បូងឆ្ពោះ មកទិសខាងជើង លុះពេល បើកបរ ដល់ចំនុច ខាងលើក៏បាន ជ្រុលចង្កូត ទៅបុកត្រចៀកលូ នៅខាងស្តាំដៃ របស់ខ្លួន បណ្តាលឲ្យ រងគ្រោះ ស្លាប់នៅកន្លែងកើតហេតុ ទី២ អ្នករួមដំណើរ មានឈ្មោៈ ហាក់ រដ្ឋា ប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិជាមួយ អ្នកស្លាប់ (រងបួសធ្ងន់) និងទី៣ -ឈ្មោៈ សាប់ កែវប្រុស អាយុ ៥៦ឆ្នាំមានទីលំនៅ ភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរបួសស្រាល ។

ចំណែកម៉ូតូខូចខាត់ស្ទើរទាំងស្រុង រីឯសាកសពអ្នកបើកបរម៉ូតូគ្រួសារ បានយកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ ជនរងគ្រោះទាំង២នាក់ កំពុងសំរាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកស្រុក ព្រះនេត្រព្រះ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម