ស្ពានជ្រោយចង្វាចាស់នឹងបិទចរាចរណ៍ទំាងស្រុងរយៈពេល៩ម៉ោងនៅថ្ងៃទី១៧ កុម្ភៈ
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី ជូនដំណឹង របស់សាលា រាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានជ្រោយចង្វាចាស់ នឹងត្រូវបិទ មិនឲ្យមានការ បើកបរឆ្លងកាត់ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច ថ្ងៃទី១៧ កុម្ភៈ ២០១៥ ដើម្បីឲ្យ ក្រុមមន្រ្តីជំនាញ ជនជាតិជប៉ុន ត្រួតពិនិត្យ បច្ចេកទេស ពីគុណភាពស្ពាន ។
ការបិទបណ្តោះអាសន្ន រយៈពេល៩ម៉ោងនេះ បានធ្វើឡើង បន្ទាប់ពី ស្ពានជ្រោយចង្វាចាស់ បានទទួលរង ស្នាមប្រេះក្បាលស្ពាន ទំាងសងខាង ដោយអន្លើ ហើយកាលពី ដើមខែកុម្ភៈនេះដែរ ក្រុមបច្ចកទេស និងមន្រ្តីជំនាញជប៉ុន ព្រមទំាងមន្រ្តីជំនាញ សាលារាជធានីភ្នំពេញ ក៍បានចុះ ត្រួតពិនិត្យ គុណភាព ម្តងរួចមកហើយ ។
បើតាមមន្រ្តី សាលារាជធានីភ្នំពេញ បានបង្ហើប ឲ្យដឹងដែរថា អំឡុងពេល នៃការបិទបណ្តោះអាសន្ន ស្ពានជ្រោយចង្វាចាស់ នាពេលនោះដែរ ក៍មានរថយន្ត ចំណុះ២៥តោន ចំនួន២៥គ្រឿង នឹងត្រូវគេដាក់ឲ្យ បើកឆ្លងកាត់ ចុះឡើងៗ ដើម្បីត្រួតពិនិត្យ គុណភាពស្ពាន ។
ស្ពានជ្រោយចង្វាចាស់ ឬស្ពានមិត្តភាព កម្ពុជាជប៉ុន មានប្រវែង ៧០៩ម៉ែត្រ ត្រូវបានកសាងឡើង នៅសម័យសង្គម រាស្ត្រនិយម ក្នុងឆ្នាំ១៩៦៦ និងក្រោយមក បានត្រូវកាត់ផ្តាច់ នៅឆ្នាំ១៩៧២ ដោយសារ ការដាក់បង្កៃគ្រាប់មីន នៅក្នុងរថយន្ត ។
ក្រោយមក ស្ពានជ្រោយចង្វាចាស់ នេះ បានជួសជុលឡើងវិញ និងសម្ពោធដាក់ឲ្យ ប្រើសបា្រស់ នៅថ្ងៃទី២៦ កុម្ភៈ ១៩៩៤ ក្រោមជំនួយ ឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!