ជិះនៅលើរថយន្ដ ដឹកភេសជ្ជៈ និងធុងមី រអិលធ្លាក់បោក ក្បាលស្លាប់
កំពង់ចាម ៖ ជាការធ្វេស ប្រហែសរបស់ ម្ចាស់រថយន្ដ ដែលឱ្យអ្នកជិះ ពីក្រោយលើ ភេសជ្ជៈនិងធុងមី ដោយមិនមាន ការចងខ្សែ ត្រឹមត្រូវ បណ្ដាលឱ្យ រអិលធ្លាក់ពី លើរថយន្ដ បោកក្បាលស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើត ហេតុ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ស្ថិតនៅលើ កំំណាត់ផ្លូវជាតិ ក្នុងភូមិប្រាំពីរលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។
មន្ដ្រីនគរបាល ស្រុកកំពង់សៀម បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ដមួយ គ្រឿងម៉ាកវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-6697 ដោយ ផ្ទុកភេសជ្ជៈនិងកេសមី ជាច្រើនកេសនៅលើ រថយន្ដនោះ ហើយក៏មាន បុរសម្នាក់ ជិះនៅលើ ទំនងជាកម្មករ ឬបុគ្គលិក ។
មន្ដ្រីនគរបាល បញ្ជាក់ទៀតថា ពេលដែល កំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិ ក្នុងល្បឿនលឿន គួរសមនោះ បណ្ដាលឱ្យកេសមី រអិលធ្លាក់ក៏ ធ្វើឱ្យជនរងគ្រោះ ដែលជិះនៅពី លើក៏ធ្លាក់ មកជាមួយ បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុតែម្ដង ។យ៉ាងណា ក៏ដោយនោះ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់ពី អត្ដសញ្ញាណរបស់ ជនរងគ្រោះ នៅឡើយទេ ។
សមត្ថកិច្ចបានធ្វើ ការស្ដីបន្ទោស ពីការធ្វេសប្រហែស របស់ម្ចាស់រថយន្ដ ដែលមិនបានចង ទំនិញឱ្យបាន ត្រឹមត្រូវ ហើយឱ្យ មនុស្សជិះពី លើ ដែលនាំឱ្យមាន គ្រោះថ្នាក់បែបនេះ ហើយ ក៏ជាបទ ពិសោធន៍សម្រាប់ ប្រជាពលរដ្ឋ ផ្សេងទៀតផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ មើលនិងធ្វើ កោសល្យវិច័យ លើសព ហើយប្រគល់ទៅ ឱ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ហើយក៏មិន ដឹងថា ម្ចាស់រថយន្ដផ្ដល់ សំណងប៉ុន្មានទៅឱ្យ ជនរងគ្រោះនោះទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!