ទើបតែលក់ដី បានជាង ៣០ម៉ឺន ដុល្លារ ចូលច្រៀងខារ៉ាអូខេ ដកកាំភ្លើងបាញ់ បង្អួតស្រី ត្រូវឃាត់ខ្លួន

 
 

កំពត ៖ កម្លាំងកងរាជ អាវុធហត្ថក្រុងកំពត បានឃាត់ខ្លួន មន្ត្រីនគរបាល បំរើការនៅ ខេត្តស្វាយរៀង ម្នាក់ពាក់ព័ន្ធ ករណីផ្ទុះអាវុធ ក្នុងហាង ខារ៉ាអូខេ "ណាញស្តា" នៅវេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះដោយ គេអះអាងថា មន្រ្តីនគរបាល ដែលផ្ទុះអាវុធខាងលើ គឺទើបនឹងលក់ដីបាន ជាង៣០ម៉ឺនដុល្លារ ក៏ដើរផឹកស៊ី ចូលច្រៀងខារ៉ាអូខេ សប្បាយអឺងកង ។

មន្ត្រីកងរាជអាវុធហត្ថ សុំមិនបញ្ចេញឈ្មោះ បានឲ្យមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ដឹងថា មន្រ្តីនគរបាល ដែលបាញ់បោះ ខាងលើមាន ឈ្មោះ ទូច ជ័យរិទ្ធី ហៅប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរឋានៈ ថ្នាក់ អនុសេនីយ៍ឯក នាយផ្នែកគណនេយ្យ បំរើការនៅ ខេត្តស្វាយរៀង មានទីលំនៅបច្ចុប្បន្ន ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងទីលំនៅ មួយទៀត ស្ថិតក្នុងភូមិ កំពង់បាយ ខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំត។

មន្ត្រីអាវុធហត្ថ ដដែលឲ្យដឹង ទៀតថា ជនសង្ស័យក្រោយ ផ្ទុះអាវុធ បាន១០នាទី ត្រូវកងរាជ អាវុធហត្ថក្រុង ចុះឃាត់ខ្លួនរួម នឹងវត្ថុតាងផង ហើយក៏បញ្ជូនឲ្យកម្លាំង កងរាជអាវុធហត្ថ ជំនាញខេត្ត ជាអ្នកចាត់ការ បន្តភ្លាម ប៉ុន្តែរឿងហេតុ ដែលនាំឲ្យជន សង្ស័យឈាន ទៅដកអាវុធ បាញ់អាណាធិបតេយ្យ យ៉ាងដូច្នេះ គឺមិនទាន់ដឹង អំពីមូលហេតុនេះ នៅឡើយទេ ប៉ុន្តយោងតាមប្រភព ពីនារីបំរើការ នៅហាង ខារ៉ាអូខេ ខាងលើ និយាយថា ជនសង្ស័យ ពិតជាបានដក កាំបាញ់ពិត ប្រាកដមែន ពីព្រោះខឹង នឹងស្រីខារ៉ាអូខេ ។

លោក ឧត្តមសេនីយ៍ត្រី ទេព វណ្ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ដឹងតាមទូរស័ព្ទ នៅវេលា ម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី០៨ ខែកុម្ភះ នេះថា ករណីផ្ទុះអាវុធ ខាងលើ រូបលោកមិន ទាន់បានដឹងទេ គឺកូនចៅមិនទាន់ រាយការណ៍ មកលោក ប៉ុន្តែលោកគ្រាន់ តែបញ្ជាក់ថា ករណីនេះ មិនមែនដក កាំភ្លើងបាញ់ទេ គឺព្ញថាជាការ ជ្រុះអាវុធរៀលកៃ ខណៈចូលបន្ទប់ ច្រៀង ខារ៉ាអូខេ ។ បច្ចុប្បន្ន ជនសង្ស័យកំពុង ឃាត់ខ្លួននៅ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពត ។

គ្រប់មជ្ឈដ្ឋាន មិនថាប្រជាពលរដ្ឋ ឬកងកម្លាំង ប្រដាប់អាវុធ ណាមួយទេ ពួកគេកំពុង រង់ចាំមើល ថាតើ ជនសង្ស័យរូបនេះ អាចរួចផុតពី សំណាញ់ច្បាប់ បានឬក៏អត់ ប៉ុន្តែទោះជាយ៉ាងណា ក៏មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នឹងខិតខំព្យាយាម តាមដាន និងបន្តព័ត៌មាន ខាងក្រោយ នេះទៀត៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម