មិនគួរឲ្យជឿ! ខ្សែពួរ ប្រើសំរាប់ ព្យួរ-ក មេដឹកនាំផ្តាច់ការ សាដាម ហ៊ូសេន អាចដាក់លក់ដេញថ្លៃ លើស ៧លានដុល្លារ (មានវីដេអូ)

 
 

អ៊ីរ៉ាក់៖ នេះជារឿងហេតុ មិនគួរឲ្យជឿមួយ ដែលគ្រាន់តែ ខ្សែពួរ ប្រើដើម្បីព្យូរ-ក មេដឹកនាំផ្តាច់ការ សាដាម ហ៊ូសេន អតីតប្រធាធិបតី អ៊ីរ៉ាក់ ត្រូវបានបង្ហោះលើ បណ្តាញអ៊ីនធើណេតរួចមក បែរជាមាន អ្នកដណ្តើមគ្នា ទិញ ដោយហ៊ានឲ្យថ្លៃ រហូតដល់ ជាង ៧ លានដុល្លារអាមេរិក បាត់ទៅហើយ។


រូបភាព ពេល កាត់ទោសប្រហារជីវិត សាដាម ហ៊ូសេន ដោយ ព្យូរ-ក

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកប្រមូលទិញ របស់ទាក់ទង មនុស្សល្បីៗ ដែលបានស្លាប់ បានដណ្តើមគ្នា ឲ្យថ្លៃ ដើម្បីទិញយក ខ្សែពួរ ព្យួរ-ក សាដាម ហ៊ូសេន ដែលបច្ចុប្បន្នជា កម្មសិទ្ធ របស់ លោក បណ្ឌិត Mowaffak al- Rubaie ដែលជា អតីតទីប្រឹក្សាសុវត្ថិភាពជាតិ អ៊ីរ៉ាក់ ។ បណ្ឌិតរូបនេះ ត្រូវបានដឹងថា ជាអ្នកដឹកនាំ ការ កាត់ទោសប្រហារជីវិត មេដឹកនាំផ្តាច់ការ សាដាម ហ៊ូសេន។ រូបភាពថ្មីៗ បង្ហាញពី ខ្សែពួរ ព្យួរ-ក នៃរូបចម្លាក់របស់ សាដាម ហ៊ូសេន  នេះ បានថតចេញពី ផ្ទះរបស់ លោកបណ្ឌិតរូបនេះផ្ទាល់ ក្នុងប្រទេសអ៊ីរ៉ាក់ ។

ប្រភពដដែល បានឲ្យដឹងថា បន្ទាប់ពី រូបភាព នេះ លេចចេញតាម បណ្តាញអ៊ីនធើណេតមក មានអ្នកចាប់អារម្មណ៍ ចង់ទិញ ជាច្រើន ដោយមាន អ្នកជំនួញ គ្រួសារអ្នកមាននៅអ៊ីរ៉ាក់ និង អង្គការសាសនា នៅអ៊ីរ៉ង់ ជាដើម ។ ហើយ បច្ចុប្បន្ន តម្លៃដេញថ្លៃ សំរាប់ ខ្សែពួរ ព្យួរ ក នេះ ឡើងដល់ ៧ លានដុល្លារអាមេរិក ប៉ុន្តែ បើតាមវេបសាយ Middle East Eye បានសរសេរថា លោក បណ្ឌិត Mowaffak al- Rubaie ចង់លក់ខ្សែពួរ ព្យួរ-ក ក្នុង តម្លៃថ្លៃជាងនេះ បន្ថែមទៀត។

គួរបញ្ជាក់ដែរថា មេដឹកនាំផ្តាច់ការ សាដាម ហ៊ូសេន បានកាន់អំណាចជា ប្រធាធិបតីប្រទេស អ៊ីរ៉ាក់ អស់រយៈ ២៣ឆ្នាំ ដោយ សាដាម ហ៊ូសេន បានធ្លាក់ពីអំណាចនៅឆ្នាំ ២០០៣ និង ត្រូវបាន រដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៉ីរ៉ាក់ កាត់ទោស ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មចំពោះមនុស្សជាតិ និង ប្រល័យពូជសាសន៍ ហើយ សាដាម ហ៊ូសេន ត្រូវបាន កាត់ទោសប្រហារជីវិត ដោយព្យួរ - ក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៦៕




រូបភាព ខ្សែពួរ ព្យូរ-ក លើ រូបចម្លាក់ សាដាម ហ៊ូសេន ដែលកំពុងតែ ដាក់លក់ដេញថ្លៃ

វីដេអូ សកម្មភាព ព្យូរ-ក សាដាម ហ៊ូសេន កាលពីឆ្នាំ ២០០៦


ប្រភព asiantown.net

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម