គង់ សុជាតិ សប្បាយចិត្ត ពេលឃើញ ប្អូនប្រុសវ័យ ៣៤ឆ្នាំ រៀបការដោយ មានភ្ញៀវ ចូលរួមជិត ១ពាន់នាក់
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៧ កុម្ភៈ ២០១៥ កន្លងទៅ ពិធីការិនីដែលនៅតែល្បីល្បាញ និងរូបសម្រស់នៅ ផូរផង់អ្នកនាងគង់ សុជាតិ ព្រមទាំងឪពុកម្តាយ បានរៀបចំពិធីរៀប អាពាហ៍ពិពាហ៍យ៉ាងឱឡារិកមួយ ដោយក្នុងពិធីជប់លៀង ពេលរាត្រីមានភ្ញៀវចូលរួម យ៉ាងច្រើនកុះកររហូតដល់ ជិត១ពាន់នាក់។
អ្នកនាងគង់ សុជាតិ ដែលទើបតែក្លាយ ជាបងថ្លៃគេថ្មោងថ្មី គ្រងឈុតសម្លៀកបំពាក់រ៉ូបស្រស់ សោភាបានបញ្ជាក់ខ្លះៗ នាពិធីអាពាហ៍ ពិពាហ៍ប្អូនប្រុសថា «ប្អូនប្រុសរបស់អ្នកនាង ដែលត្រូវជាកូនកំលោះតួឯក សំខាន់នៃពិធីដ៏ល្អក្រោម ច្បាប់ប្រពៃណីនេះ មានឈ្មោះសង្វារ សំកុល ជាប្អូនប្រុសទី៣ របស់នាង ក្នុងចំណោមបងប្អូន បង្កើតចំនួន៤នាក់ ស្រី២ នាងជាកូនច្បងក្នុងគ្រួសារ។ ភរិយាសំកុល មានជំនាញខាងអាជីវកម្ម បោកអ៊ុតល្មមមួយ ព្រមជាមួយនឹងការងារផ្សេងទៀត កូនក្រមុំដែលឆក់បេះដូង ប្អូនប្រុសរបស់នាងមានឈ្មោះសូ សុជាតា មានអាយុ២៦ឆ្នាំ។ ចំណងអាពាហ៍ពិពាហ៍ របស់ប្អូនប្រុសនេះ បានកើតឡើងយូរឆ្នាំមកហើយ ពោលគឺពួកគេបានស្គាល់ ពីរទៅ៣ឆ្នាំ សិក្សាចិត្តគ្នាបានច្រើនហើយ ទើបទទួលដល់ការឯកភាព ចាស់ទុំសងខាងក៏យល់ចិត្តស្រឡាញ់ រាប់អានគ្នាដូចជាបងប្អូន ទើបយើងផ្សំផ្គុំគ្នាតែម្តង បន្ទាប់ ពីវ័យពួកគេ ល្មមគ្រប់គ្រងគ្រួសារថ្មីបាន។
ពិធីការិនីដែលទើបតែរក ឃើញចំនួនសមាជិកថ្មីនៃរង្វង់ គ្រួសារបានបន្តទៀតថា គ្មានអ្វីរំភើបជាងឃើញ បងប្អូនដែលជាសាច់ញាតិមានអនាគតល្អ មានជម្រកត្រឹមត្រូវ ហើយបំពេញមុខចាស់ទុំយក កិត្តិយសជូនឪពុកម្តាយទាំងសង ខាងឲ្យលោកសប្បាយចិត្តនោះទេ នេះជាបញ្ហាចម្បងមួយដែលនាងក៏ បានគិតដល់ចំណុចរឿងរក អនាគតដល់ប្អូនៗដែរ ដ្បិតតែថា យើងមានគូគាប់មែន។ ឥឡូវនេះបងប្អូនយើងទាំង៤នាក់ បានរៀបការរួចអស់ ចំនួន៣នាក់ហើយ និងនៅសល់តែម្នាក់ទៀតប៉ុណ្ណោះ គឺអតីតតារាចម្រៀងលោកគង់ សង្វារដានី បើទៅមុខទៀត គាត់មានអ្នកត្រូវចិត្តនោះ យើងក៏រៀបចំទុកដាក់ក្រោម ការពិចារណារបស់អាណាព្យាបាល។ ពិធីការប្អូនប្រុស របស់នាងធ្វើឡើងនៅអគារ E នៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ដែលមានភ្ញៀវចូលរួម ចំនួន១០០តុ ក្នុងនោះមានទាំង សិល្បករមួយចំនួនផងដែរ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!