បន្លំ ​លួច​ស្រា​ ក្នុង​ម៉ាត ​ម្ចាស់​គេ​ ទាន់​ឃាត់ខ្លួន ​ប្រគល់​ឲ្យ ​ប៉ូលិស

 
 

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបាន ម្ចាស់ម៉ាតមួយកន្លែង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនប្រគល់ទៅ ឲ្យប៉ូលិសចាត់ការទៅតាមផ្លូវច្បាប់ ដោយចោទប្រកាន់ថា បានបន្លំលួចស្រាចំនួន ២ដប កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ។ ទោះយ៉ាងណាបុរសជាប់ ចោទ បានបដិសេធមិនបានប្រព្រឹត្ត ដូចការចោទប្រកាន់ របស់ម្ចាស់ម៉ាត ដោយនិយាយថាគេជាអ្នក ទិញ ស្រាពីម៉ាតនេះ និងឲ្យគិតលុយត្រឹមត្រូវ ។

តាមសេចក្តីរាយការណ៍ ពីភ្នាក់ងារកោះសន្តិភាពបានឲ្យដឹងថា បុរសជាប់ចោទខាងលើ ឈ្មោះសាំង អូនអាយុ២៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីម្ចាស់ ម៉ាតខាងលើបានឲ្យដឹងថាបុរស ជាប់ចោទបានចូលមកក្នុងម៉ាត ក្នុងសំលៀកបំពាក់អារងា ហើយបានដើរមើលទំនិញក្នុងម៉ាតទៅមកទៅមក តែមិនទិញអ្វីសោះ ក៏មានការសង្ស័យ បានឲ្យសន្តិសុខម៉ាតចាំឃ្លាំមើល ស្រាប់តែឃើញបុរស សង្ស័យយកស្រា GOLD LABEL ២ដបយកដាក់ក្នុង កាបូបស្ពាយពីក្រោយ ។ ភ្លាមៗនោះបុរសសង្ស័យបានយក កាបូបទៅដាក់ទុកក្នុងម៉ាតសិន ហើយបានបង្វែទៅទិញទឹកដោះគោ យកទៅឲ្យគេគិតលុយ បន្ទាប់ពីគិតលុយរួច បានដើរទៅយកកាបូប ដែលដាក់ស្រារួចជាស្រេច បម្រុងស្ពាយចេញ តែត្រូវម្ចាស់ ម៉ាតធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុបុរស សង្ស័យបានទូរស័ព្ទហៅបងប្អូន ហើយបានប្រកែកថា ខ្លួនមិនបានលួចនោះទេ គ្រាន់តែមិនទាន់គិតលុយ ។ យ៉ាង ណានោះទោះបីបុរសសង្ស័យ យល់ព្រមសងលុយថ្លៃស្រា ក៏ដោយ ប៉ុន្តែម្ចាស់ម៉ាតមិនព្រមនោះទេ ត្រូវតែប្រគល់ឲ្យសមត្ថកិច្ចធ្វើការដោះស្រាយ ព្រោះគេបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញបុរសសង្ស័យខាងលើចូលបន្លំ លួចជាច្រើនដងនោះ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម