ស្គាល់គ្នា តាមអនឡាញ ដល់ជួបមុខ គ្នា មែនទែន ខាងប្រុសសុំផ្ដាច់ ស្នេហ៍.. តែស្នេហ៍ស្មោះ នាងខំកាត់ កេរ្ដិ៍កាត់ខ្មាស វិលទៅរក ដល់ផ្ទះ (វីដេអូ)
ចិន៖ ក្មេងស្រីជំទង់ម្នាក់ បានស្រែក ប្រាប់ប៉ូលីថា នាងត្រូវបាន ឪពុកម្ដាយ ចាប់ពង្រត់ បន្ទាប់ពី យកនាងចេញ ពី ផ្ទះមិត្ដប្រុសនាង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីជំទង់នេះ មានវ័យ ១៩ឆ្នាំ ជាអ្នករស់នៅក្នុង Guangzhou ប្រទេសចិន បានស្គាល់ គ្នាជាមួយនឹង មនុស្សប្រុស ម្នាក់ អាយុ ១៧ឆ្នាំ តាមរយៈ វេបសាយ ណាត់ជួបមួយ។ ជាមួយគ្នានោះ អ្នកទាំងពីរ បាននិយាយ សាងសងគ្នា អស់មួយរយៈពេល ទើបធ្វើការ ណាត់ជួប មុខនិងមុខ តែក្រោយពី ជួបមុខគ្នា បាន២ទៅ ៣ដង ក្មេងប្រុស វ័យក្មេងនេះ សម្រេចចិត្ដ បញ្ចប់ ទំនាក់ទំនង មួយនេះ។ តែនាង បែរជាមិនព្រម និងថែមទាំងបាន ទៅដល់ផ្ទះ ក្មេងប្រុសនេះ និងអង្វរ កុំឲ្យបែកគ្នា។
ទោះជាយ៉ាងណា ឪពុកម្ដាយក្មេងប្រុសនេះ បានទូរស័ព្ទដោយផ្ទាល់ មកកាន់ ឪពុកម្ដាយ ក្មេងស្រី វ័យជំទង់នេះ ឲ្យយក កូនត្រលប់ ទៅផ្ទះវិញ។ នៅពេលដែល ឪពុកម្ដាយនាង មកដល់ នាងបែរជា មិនព្រមទៅ ជាមួយ និងធ្វើការបដិសេធ ក្នុងការដាច់គ្នា ជាមួយនឹង មិត្ដប្រុស ទើបធ្វើឲ្យ ភ្ញាក់ផ្អើល ដល់ប៉ូលីស ចូលមកដោះស្រាយផងដែរ។ ជាចុងបញ្ចប់ ឪពុកម្ដាយនាង បានសម្រេចចិត្ដ ចងជើងនាង និងលើកនាង ចូលទៅអង្គុយ ក្នុងឡាន ផ្នែកខាងក្រោយ ខណៈដែល បងប្អូននាង ជាអ្នកបើកឡាន។ តែអ្វីដែល មិននឹកស្មានដល់ នាងបានបែរជា ស្រែក យំ យ៉ាងខ្លាំង និងនិយាយថា នាងត្រូវគេចាប់ ពង្រត់ តាមរយៈកញ្ចក់ឡាន នៅពេលដែល ឡានដែលជិះ ត្រូវឈប់ នៅកន្លែង បង់ប្រាក់នោះ។ ឃើញសភាព បែបនេះ បុគ្គលិក នៅកន្លែង បង់ប្រាក់នេះ បានរាយការណ៍ភ្លាមៗ ទៅកាន់ ប៉ូលីស ដែលក្រោយពី ប៉ូលីសមកដល់ ឪពុកនាង មានភាពខ្មាសអៀនជាខ្លាំង ក្នុងការ បង្ហាញ អត្តសញ្ញាណ របស់ខ្លួន។ ជាមួយគ្នានោះ ឪពុកនាង បានបកស្រាយ ថា កូនស្រីរបស់គាត់ បានទៅរំខាន អតីតមិត្ដប្រុស និង ក្រុមគ្រួសារ របស់គេថែមទៀត ដោយសារតែ គ្មានជម្រើស គាត់ក៏ប្រើ ធម៌ក្ដៅតែម្ដង។
ក្នុងអំឡុងពេល ប៉ូលីសសាកសួរ នាងព្យាយាម ចង់ចេញ ពីក្នុងរថយន្ដ ជាច្រើនសារ ខណៈដែល នាងស្រែក យំយ៉ាងខ្លាំង ហើយជើងនាង ជាប់ចំណង និងបែរជា បដិសេធ មនុស្សចាស់ ទាំងពីរ នាក់នេះ មិនមែន ជាឪពុកម្ដាយ នាងទៅវិញ។ ទោះជាយ៉ាងណា រឿងរ៉ាវ បានបញ្ចប់ ក្រោយពី អតីតមិត្ដ ប្រុសនាង បានទូរស័ព្ទ បញ្ជាក់ មកកាន់ ក្រុមប៉ូលីស ថាខ្លួន មិនចង់ឃើញ នាងទៀតនោះទេ៕
វីដេអូ៖
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!