តារាសម្តែងស្រី Zhang Ziyi រំភើបដល់ថ្នាក់ ស្រក់ទឺកភ្នែក ព្រោះមិត្តប្រុស សុំរៀបការ រ៉ូម៉េនទិកខ្លាំងពេក
ចិន៖ តារាសម្តែងស្រី Zhang Ziyi ស្រក់ទឹកភ្នែក នៅថ្ងៃខួបកំណើតរបស់នាង ដោយសារតែមិត្តប្រុស Wang Feng បានសុំនាង រៀបការ។
តារាសម្តែងវ័យ ៣៦ឆ្នាំរូបនេះមានការភ្ញាក់ផ្អើលជាពន់ពេក និងមិននឹកស្មានដល់ថា លោក Wang Feng ដែលជាតារាចម្រៀងរ៉ក វ័យ ៤៣ឆ្នាំ បានសុំនាង រៀបការ ចំថ្ងៃកំណើតនាង បែបនេះសោះ។ បន្ថែមពីនេះទៅទៀត ខណៈពេលលេងភ្លេង ដ៏រ៉ូម៉េនទិក ស្រាប់តែមាន កូនយន្តហោះបញ្ជាមួយ បានហោះចូល ក្នុងពិធីខួបកំណើត ដោយមានចិញ្ចៀនពេជ្រ នៅក្នុងនោះតែម្តង។ ភ្លាមៗនោះ លោក Wang Feng ក៏បានយកចិញ្ចៀន ហើយលត់ ជង្គង់សុំនាង Zhang Ziyi រៀបការ ចំណែក នាងក៏បានឆ្លើយថា "យល់ព្រម" ទាំងក្នុងបេះដូងរបស់នាង ស្ទើរតែផ្ទុះចេញមកក្រៅ ទៅហើយ ព្រោះតែ រំភើបពេក។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា Zhang Ziyi បានប្រាប់ ទៅសារព័ត៌មាន Sin aថា ថ្ងៃរៀបការរបស់នាង នឹងមកដល់ពេលឆាប់ៗ នេះផងដែរ ព្រោះវ័យនាង មិននៅក្មេងទៀតទេ៕ ដូច្នេះប្រិយមិត្ត ដែលនិយមគាំទ្រ ការសម្តែងរបស់តារាស្រី ល្បីរូបនេះ នឹងរង់ចាំមើលថា តើនាងនឹងរៀបការ ក្នុងពេលណាដែរ?
តារាសម្តែងចិន នាង Zhang Ziyi
ប្រភព Lollipop
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!