អ្នកគាំទ្រជក់ចិត្តទស្សនាការប្រកួត បាល់ទាត់ នៅ SINGHA Stadium

 
 

ការប្រកួតដ៏ស្វិតស្វាញក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស English Premier League (EPL) ត្រូវបានផ្សាយបន្ត ផ្ទាល់ជាលើក ទី 5 នៅ SINGHA Stadium កាលពីថ្ងៃ សៅរ៍ ទី 7 កុម្ភៈ 2015 រវាង ក្រុមបាល់ទាត់ Aston Villa និង Chelsea នៅចំណតរថយន្ត ក្រោយ City Hall កោះពេជ្រ ចាប់ពីម៉ោង 5 ល្ងាចតទៅ។

SINGHA Stadium គឺជាព្រឹត្តិការណ៍ជួបជុំទស្សនាការប្រកួតបាល់ទាត់ដ៏ធំដែលអ្នកគាំទ្រ កម្ពុជារាប់ពាន់ នាក់ ទន្ទឹងរង់ចាំ ជាកន្លែង ដែលអ្នក គាំទ្រទស្សនា និងជួបជាមួយបរិយាកាស ដ៏រំជើបរំជួល ពិតប្រាកដនៃការ ប្រកួតបាល់ទាត់ នៃក្របខណ្ឌ កំពូលក្នុង ប្រទេសអង់គ្លេស។ អ្នកទស្សនា ទាំងអស់បាន ហ៊ោកញ្ជៀវយ៉ាងកងរំពងដែលបង្ហាញពី ការគាំទ្រដ៏ ស្មោះស្ម័គ្រចំពោះ ក្រុម ដែលខ្លួនស្រឡាញ់នៅ មុខអេក្រង់ដ៏ធំ ងាយស្រួលទស្សនា រាល់សកម្មភាពនៅ លើទីលានវាល ស្មៅនៃប្រទេស អង់គ្លេស។ អ្នកគាំទ្រនៅកម្ពុជា ទាំងអស់សុទ្ធតែ បានសម្តែង អារម្មណ៍ភ្ញាក់ ផ្អើលរបស់ខ្លួនថា SINGHA Stadium គឺពិតជា កន្លែងអស្ចារ្យបំផុត សម្រាប់ការជួបជុំទស្សនាការ ប្រកួតបាល់ទាត់។

អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់មានភាពរីករាយយ៉ាងខ្លាំងជាមួយនឹងការ ប្រគំ តន្រ្តី ពិសេសដែលមាន ការចូលរួមសហការ រវាងកំពូលតារាចម្រៀងក្នុងប្រទេស កម្ពុជា ដូចជា កញ្ញា មាស សុខសោភា លោក ឆន សុវណ្ណារាជ និង លោក សុគន្ធ ថេរ៉ាយុ ក្រុមរាំ ក្នុងប្រទេស កម្ពុជា និងក្រុមរាំ អាជីពរបស់ ស្រាបៀរ សិង្ហា មកពីប្រ ទេសថៃ បានធ្វើឲ្យកក្រើក ឆាកតន្រ្តីទាំងមូល ខណៈដែលអ្នក ទស្សនារាប់ពាន់នាក់ នៅខាងមុខឆាក សប្បាយរីករាយជា មួយនឹងការពិសា ស្រាបៀរ សិង្ហា ដ៏ឆ្ងាញ់ត្រជាក់។

សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងមានតែមួយក្នុងប្រទេសកម្ពុជានេះ សំបុត្រចូលរួមទស្សនា មាន តម្លៃ ត្រឹមតែ 6,000 រៀលប៉ុណ្ណោះ លោកអ្នកនឹង ទទួលបានស្រាបៀរ សិង្ហា 2 កំប៉ុងដោយ ឥតគិតថ្លៃ រួមជាមួយឳកាសទិញ ស្រាបៀរ សិង្ហាក្នុងតម្លៃពិសេស ភ្ជាប់ជាមួយការ ផ្តល់ជូនផ្សេងៗផងដែរ។

លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់មានឳកាសឈ្នះរង្វាន់ទ្វេដងពី ស្រាបៀរ សិង្ហា។ រាល់ពេល ជាវ ស្រាបៀរ សិង្ហា លោកអ្នកនឹង មានឳកាសឈ្នះរង្វាន់ធំពីការចាប់ឆ្នោត និងឳកាសឈ្នះ រង្វាន់ជាច្រើន ទៀតពី ការកោសសន្លឹក ប័ណ្ណដូចជា អាវយឺត Chelsea បាល់ទាត់ Chelsea មួក SINGHA និង Chelsea ក៏ដូចជា  ឆ័ត្រ និងអាវយឺត SINGHA។

បន្ថែមពីលើនេះ ក៏នៅមានកម្មវិធីពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរ សិង្ហា ដោយការរាល់ការ ជាវស្របៀរ សិង្ហា មួយកេស នឹងទទួល បានការបញ្ចុះ តម្លៃមកនៅត្រឹមតែ 15 ដុល្លារប៉ុណ្ណោះ ហើយថែម ទាំងទទួល បានសន្លឹកឆ្នោត និងការកោសប័ណ្ណ ផ្សងសំណាង បន្ថែម។ អ្នកចូលរួមទាំង អស់ពិតជាការ រីករាយចំពោះ កម្មវិធីនេះយ៉ាងខ្លាំង ហើយជាក់ស្តែង “ការជាវកាន់ តែច្រើន បានឈ្នះរង្វាន់កាន់ច្រើន” ពិតប្រាកដមែន។

SINGHA Stadium កន្លែងដ៏អស្ចារ្យបំផុតសម្រាប់ការជួបជុំទស្សនាការប្រកួតបាល់ទាត់ លីកកំពូលរបស់ អង់គ្លេស EPL៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម