ចេញពី ញ៉ាំការ រថយន្ត ហ៊ីយ៉ាន់ដាយ បើកកៀរ របួស២នាក់ រួចគេចបាត់
រាជធានីភ្នំពេញ៖ បុរស២នាក់បានរងរបួស ខណៈពេលដែលជិះម៉ូតូ ចេញពីញ៉ាំការគេត្រូវរថយន្ត ហ៊ី យ៉ាន់ដាយបើកកៀរ បណ្តាលឲ្យដួល បោក ទៅនិងថ្មល់តែម្តងកាលវេលា ម៉ោង១២និង១០នាទី ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ តាមបណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅជិតវត្តទឹកថ្លា ។
តាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារ កោះសន្តិភាពបាន ឲ្យដឹងថាបុរស ២នាក់បានចេញ ពីញ៉ាំការគេជិះម៉ូតូម៉ាក់PCXធ្វើ ដំណើរតាមបណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿន លឿន ស្រាប់តែមកដល់ចំណុច កើតហេតុខាងលើ បានព្យាយាម បើកវ៉ារថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង ។ខណៈនោះរថយន្តហ៊ីយ៉ាន់ដាយបានធ្វើដំណើរស្របគ្នា បានកៀរម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល បោកទៅនិងថ្មល់រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។
ក្រោយកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល ។ ចំណែកបុរសរងរបួសត្រូវបាន រថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ច ប៉ូលិសប៉ុស្តិ៍ទឹកថ្លារក្សាទុកឲ្យ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!