កុំ​បាច់​​​ស្រែក​រក​ពុទ្ធោ! ​​​មង្គល​ការ​ខ្លះ​គ្រាន់​តែ​ថ្លៃ​បោះ​ធៀប​ហៅ​ភ្ញៀវ​​អស់​​ថ្លៃ​នោះ​ថ្លៃ​​​ ​ថ្លៃ​ជាង​ការ​ប្រពន្ធ​នៅ​ជន​បទ​​​ផង​

 
 

បុរស​វ័យ​​២៨​ឆ្នាំ​ សំអាត​ ​នឹង​ចូល​រោង​ការ​នៅ​ប្រមាណ​​​ជាង​មួយ​សប្ដាហ៍​​​ខាង​មុខ​នៅ​ ភ្នំពេញ​។ ​​លោក​ថា​ហៅ​​​ភ្ញៀវ​ជាង​១១០​តុ ដូច្នេះ​​​យ៉ាង​​ហោច​ណាស់​​ត្រូវ​​​ ​ចំណាយ​ខ្ទង់​​១៦០០​ដុល្លារ​ដែរ ​ដើម្បី​បោះ​ធៀប​ការ​ ខណៈ​ធៀប​ការ​មួយ​​តម្លៃ​ ១ដុល្លារ​កន្លះ​។ ​

វា​មិន​​គួរឲ្យ​ភ្ញាក់​ផ្អើល​​ទេ​សម្រាប់​​មង្គល​ការ​នៅ​តាម​ទីក្រុង​​សព្វ​ថ្ងៃ​នេះ ព្រោះ​​ថា​ក្រុម​អ្នក​រក​ស៊ី​បោះ​ធៀប​ការ​​ ​ថា​ធៀប​​ថ្លៃ​ៗ​​ល្អ​ៗ មាន​តម្លៃ​​រហូត​ដល់​​មួយ​ធៀប ៣​​ដុល្លារ ៥​ដុល្លារ​ឯណោះ​ក៏​មាន។ ប៉ុន្តែ​​អ្នក​ខ្លះ​ ​​​ក៏​បាន​ភ្ញាក់​ច្រងាង​ពេល​ឮ​ថា​គ្រាន់​តែ​ចាយ​លើ​ ធៀប​ការ​ហៅ​​ភ្ញៀវ​​​សោះ​ អស់​រាប់​ពាន់​ដុល្លារ ហើយ​ថា​​គ្រាន់​​តែ​​​ថ្លៃ​ធៀប​ហ្នឹង ការ​ប្រពន្ធ​មួយ​នៅ​ជន​បទ​មិន​អស់​ផង​។

ឈួន រ៉ាវុធ ​​បុគ្គលិក​​ក្រុមហ៊ុន​លក់​ប្រេង​ម៉ាស៊ីន​​មួយ​នៅ​ភ្នំពេញ​​ ​ថា​បើ​គ្រាន់​តែ​ចាយ​លើ​ធៀប​ការ​អស់​​ថ្លៃ​ម្លឹង​ៗ​ គួរឲ្យ​ស្ដាយ​លុយ​ណាស់​។ ​មាន​ស្រុក​នៅ​​ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង​​​​បន្ត​​សំដី​​៖ ​​​”​​គេ​សម្បូរ​​​​ទ្រព្យ​ធន់ ​ចេះ​​តែ​ធ្វើ​ទៅ​ ឲ្យ​សម​មុខ​មាត់​គ្រួសារ​​​​គេ​ តែ​បើ​​អស់​ដល់​​ច្រើន​អីចឹងៗ​ ដូចៗ​​យើង​គ្មាន​ទេ​បង។​ នៅ​ស្រុក​ខ្ញុំ​អី ​ប្រពន្ធ​មួយ​អស់​តែ​​ប្រាំបី​រយ មួយ​ពាន់​ដុល្លារ​​​ក៏​មាន ​មិន​ស្មើ​ពាក់​កណ្ដាល​ធៀប​ការ​អ្នក​មាន​ផង​​”។

បង​ស្រី​ ចន្ធូ ​អ្នក​ទទួល​​ធ្វើ​ធៀប​ការ​និង​ពិធី​ផ្សេង​ៗ​​នៅ​បណ្ដោយ​​ផ្លូវ​ព្រះ​មុនីវង្ស​​​​ថា​​ ធៀប​ការ​មាន​ច្រើន​​ធុន​​ និង​តម្លៃ​​ខុស​ៗ​គ្នា​។ ​បង​ថា​​​មាន​ធូរ​ៗ​ថ្លៃ​ចាប់​ពី​​​៥​រយ​រៀល​ រហូត​ដល់​​៥​ដុល្លារ​ក៏​មាន​។ ​​​អាជីវករ​​រូប​នេះ​បន្ត​ពន្យល់​៖ ​​”​​​អ្នក​ធម្មតា​សម្បូរ​បំផុត​គេ​ប្រើ​តែ​​អា​តម្លៃ ​៦​កាក់​ (​ប្រមាណ​២៤០០៛​) ឬ​លើស​ហ្នឹង​តិច​តួច​។ ​អា​អស់​ហ្នឹង​​ប្រើ​ទឹក​ថ្នាំ​​ធម្មតា​ព្រីន​​​​ តែ​បើ​គេ​​អ្នក​មាន​ អ្នក​ធំ​​​គេ​កុម្ម៉ង់​អា​ល្អ​ៗ​​ មួយ​​ជិត​២​ដុល្លារ ៣​ដុល្លារ ឡើង​ដល់​៥​ដុល្លារ​​ក៏​មាន​​ដែរ​​​”។

រូបថត​​ថត​ដោយ​ទូរសព្ទ​

បង​ស្រី ចន្ធូ ​​​រៀប​រាប់​​ថា​ធៀប​ល្អ​ៗ​ គឺ​មាន​ក្បូរក្បាច់​ស្អាតៗ ក្រដាស​រលើប​​រឹង​​​។ ​ទឹក​ថ្នាំ​ព្រីន​ក៏​ជា​ថ្នាំ​ថ្លៃ។ សូម្បី​តែ​អក្សរ​មិន​មែន​​ព្រីន​​រាប​​​​នឹង​សាច់​ក្រដាស​ដែរ គឺ​មាន​ក្បូរក្បាច់​លៀន លឹប អណ្ដែត មាន​​ច្រើន​ស្រទាប់​​​ ​ជា​ដើម ​​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​​ភ្ញៀវ​។ ​បង​ថា ធៀប​ថ្លៃ​អស់​ហ្នឹង​ តាម​ពិត​ពុំ​សូវ​សម្បូរ​អ្នក​មក​កុម្ម៉ង់​​ប៉ុន្មាន​ទេ ទាល់​តែ​អ្នក​​សម្បូរ​លុយ​កាក់​។

គ្រាន់​តែ​ថ្លៃ​​ធ្វើ​ធៀប​ការ​អស់​​​មួយ​ពាន់​ពីរ​ពាន់​ដុល្លារ អីចឹង​ ម៉េច​ដែរ​​មិត្ត​អ្នក​អាន អាច​យក​ទៅ​ការ​ប្រពន្ធ​បាន​មួយ​រោង​ទេ​នៅ​ជន​បទ?

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម