យូរី ចេញមុខប្រតិកម្ម នឹងការរិះគន់ ថាចំលងបទបរទេស
ភ្នំពេញៈ តារាចម្រៀងដែលចូលចិត្ត បញ្ចេញអត្តចរិកម្ញិកម្ញ៉ក់ និងចូលចិត្តតុបតែងខ្លួន យកស្ទីលតារាកូរ៉េ កញ្ញា យូរី ថ្មីៗនេះ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន ទៅលើបទចម្រៀង មួយបទរបស់នាង ដែលមានចំណងជើងថា “Test មើលសិន មុននឹងស្រលាញ់” នៅក្នុងស៊ីឌីវ៉ុល១៨៥ របស់ផលិតកម្មសាន់ដេ ដោយមហាជនបានចោទប្រកាន់ថា នាងបានចំលងបទ ចម្រៀងនេះពីបរទេស ។ ប៉ុន្តែក្រោយពីមានការរិះគន់ មិនទាន់បានប៉ុន្មានផង នាងក៏ស្រាប់តែ ប្រញាប់ប្រញាល់ ចេញមុខ បកស្រាយ និងលាតត្រដាង ការពិត ច្រានចោល ព័ត៌មាននោះ ដោយនាង អះអាងថា បទចម្រៀង នោះ គឺជាការនិពន្ធរបស់ ផលិតករខ្មែរពិតៗ ។
បន្ទាប់ពីមានការបញ្ចេញមតិ រិះគន់នាងយ៉ាងខ្លាំង ទៅលើការបកស្រាយបទចម្រៀង និងរិះគន់ ទៅលើអត្តចរិកនិងការស្លៀកពាក់នោះ តារាចម្រៀងដែល ចូលចិត្តនិយាយសម្តីស្រទន់ផ្អែម កញ្ញា យូរី បានបញ្ចេញប្រតិកម្មឆួលចុងច្រមុះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដោយនាងបានសរសេរ សារជាភាសាខ្មែរ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមរបស់នាងថា “យូរីចង់បកស្រាយ រឿងបទថ្មី របស់យូរី Tes sin mun slahn ដែលមានមនុស្ស មួយចំនួន បាននិយាយនិងចោទថា បទនេះចំលង ពីគេ តាមការពិតបទនេះ ជាបទនិពន្ធថ្មីរបស់ផលិតកម្ម Sunday ក្រោមស្នាដៃ និពន្ធរបស់ បងប្រុស Tonosaki ផ្ទាល់ គ្មានការចំលងពីប្រទេស ជិតខាងឡើយ ” ។
តារាចម្រៀងដែលចូលចិត្ត និយាយតាំងឈ្មោះខ្លួនឯងនៅពីមុខជាប់រូបនេះ បានសរសេរទៀតថា “មានបុគ្គលមួយចំនួន រិះគន់យូរីយ៉ាងខ្លាំង អ្នកទាំងអស់គ្នានោះ មិនធ្លាប់ជួប យូរីសូម្បីតែម្ដង គ្រប់រូបភាពដែលយូរីថត និងសម្តែងគឺក្រុមការងារ Sunday គ្រាន់តែចង់រិះរកអ្វីប្លែកថ្មីៗ ដើម្បីបំរើអារម្មណ៍ ទស្សនិកជន និងអ្នកគាំទ្រយូរីប៉ុណ្ណោះ ក្នុងករណីមនុស្សមួយចំនួន ដែលមិនពេញចិត្តអាចរិះគន់យូរីបាន ក្នុងន័យស្ថាបនាយូរី រីករាយ និងទទួលដើម្បីយកមកកែតម្រូវ មិនមែនរិះគន់ក្នុងន័យជាន់ពន្លិច និងមើលងាយនោះទេ ” ។
តារាស្រីដែលនិយមចូលចិត្តតែងខ្លួន ស្លៀកពាក់បែបតារាកូរ៉េរូបនេះ ក៏បានផ្តាំផ្ញើរទៅអ្នក រិះគន់នាង ផងដែរថា “សូមផ្ដាំទៅអ្នកដែលរិះគន់ យូរី សូមអ្នកទាំងអស់កុំវាយតំលៃ មនុស្សតែសំបក ក្រៅ យូរីក៏ជាមនុស្សដែរ សូមនិយាយអ្វីគិតដល់កិត្តិយស និងអារម្មណ៏យូរីផង……” ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!