បុគ្គលិកក្រសួងសុខាភិបាលម្នាក់ ត្រូវចោរប្លន់យកម៉ូតូ ខណៈជូនសង្សារទៅផ្ទះ
រាជធានីភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកក្រសួងសុខាភិបាល ត្រូវជនសង្ស័យវាយមួយស្វាយកាំភ្លើងបែក ក្បាល ហើយកាប់នឹងកាំបិតកែច្នៃ របួសធ្ងន់ ប្លន់យកម៉ូតូ ដោយសុវត្ថិភាព ខណៈជូនសង្សារ ត្រឡប់មកទៅផ្ទះ នៅខាងត្បូងវត្ត សន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២ និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ប្រភពព័ត៌មានពីមិត្តភក្កិ ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានឈ្មោះ ប៊ុន ស្រេង ហៅចិន ភេទប្រុស អាយុ៤៧ឆ្នាំ ធ្វើការនៅ ក្រសួងសុខាភិបាល ស្នាក់នៅម្តុំ ផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជិះម៉ូតូម៉ាក MSX ពណ៌ក្រហម មិនចាំស្លាកលេខ ជិះ ដឹកសង្សារ មកពីដើរលេង ក្នុងគោលបំណង ជូននាងត្រឡប់ទៅ ផ្ទះវិញនៅក្បែរ ចំណុចកើតហេតុខាងលើ ស្រាប់តែមាន ជនសង្ស័យ មាន គ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មកដល់ធ្វើ សកម្មភាពភ្ជង់ប្លន់ ហើយយកកាំភ្លើងវាយ បែកក្បាលជនរងគ្រោះ ហើយបានយកកាំបិត កែច្នៃ កាប់ រយះខ្នង ក្រោមក្លៀក និងកំភួនដៃ រងរបួសធ្ងន់ ហើយប្លន់យក ម៉ូតូទៅបាត់ ចំណែកនារីជា សង្សារមិនមាន រងរបួសទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!