មិន​ត្រឹម​តែ Bill Gates ទេ Mark Zuckerberg ក៏​ធ្លាប់​មក​កម្ពុជា​ដែរ

 
 

ការ​បង្ហាញ​ខ្លួន​ដ៏​អាថ៌កំបាំង​របស់​លោក Bill Gates អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​កម្ពុជា បើ​ទោះ​បី​ដំណើរ​របស់​លោក​គឺ​ដើម្បី​មក​ពិនិត្យ​លើ​គម្រោង​មូលនិធិ​សុខភាព និង​មិន​មាន​ការ​ប្រកាស​ជា​ផ្លូវការ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មហាសេដ្ឋី​លំដាប់​ពិភពលោក​ប្រកប​ដោយ​សប្បុរសធម៌ លោក Bill Gates បាន​ឈាន​ជើង​និង​ស្គាល់​ទឹកដី​កម្ពុជា។ វត្តមាន​របស់​លោក Bill Gates នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ប្រទេស​កម្ពុជា​កាន់​តែ​ច្បាស់ តាម​រយៈ​រូបភាព​និង​សកម្មភាព​ផ្សេងៗ​ជុំវិញ​ដំណើរ​បេសកកម្ម​នេះ។

ក្រៅ​ពី​លោក Bill Gates កន្លង​ទៅ​នេះ ក៏​ធ្លាប់​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ស្ថាបនិក​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg ក៏​ធ្លាប់​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដ៏​គួរ​ភ្ញាក់ផ្អើល​និង​មិន​នឹក​ស្មាន​ដល់។

រូបថត​មួយ​សន្លឹក​គឺ​ឃើញ​លោក Mark Zuckerberg និង​ភរិយា​នាង Priscilla Chan បាន​ឈរ​ថត​រូប​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា។ មិន​ដឹង​ថា​ដំណើរ​របស់​លោក Mark Zuckerberg និង​ភរិយា​នៅ​គ្រា​នោះ​ក្នុង​គោល​បំណង​អ្វី ឬ​គ្រាន់​តែ​ជា​ដំណើរ​កម្សាន្ត​ធម្មតា​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​វត្តមាន​របស់ Marck Zuckerberg នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​លើ​ពិភពលោក ​​នឹង​ចាប់​គិតនិង​​​ស្រមៃ​​ពី​​រូបភាព​របស់​ប្រទេស​កម្ពុជា​បែប​ណា​ទៅ?


ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម