ចៅក្រម លី សុខឡេង ចេញដីកា ដោះលែង ឪពុកម្ដាយ ថោង សារ៉ាត់ ទាំងយប់

 
 

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីពន្ធនាគារមួយរូប បានលួចបង្ហើបប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឱ្យដឹង ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានសម្រេច ចេញដីកា ដោះលែង ឪពុកម្ដាយ ថោង សារ៉ាត់  ចេញពីពន្ធនាគារ នៅយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បង្កឱ្យ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីមជ្ឈដ្ឋានជាច្រើន។

មន្ដ្រីពន្ធនាគាររូបនេះ បានបន្ដទៀតថា ក្រោយពីទទួលបានដីកា បញ្ជាឱ្យដោះលែង ឪពុកម្ដាយ ថោង សារ៉ាត់ គឺលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ចេញពីពន្ធនាគារព្រៃស នោះ បានធ្វើឱ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង មិនដឹងជាមាន មូលហេតុ អ្វីនោះទេ ពីព្រោះជន ជាប់ចោទទាំង ពីរនាក់ ត្រូវបាន សាលាឧទ្ធរណ៍បដិសេធឱ្យ នៅក្រៅឃុំ កាលពីពេល កន្លងទៅថ្មីៗនេះ ក្រោយពីមេធាវី ជនជាប់ចោទប្ដឹង សុំឱ្យនៅ ក្រៅឃុំនោះ។ 

យ៉ាងណាក៏ដោយ គេពុំទាន់ ដឹងពីមូលហេតុពីមូលហេតុពិតប្រាកដយ៉ាងណា នៃការដោះលែង ឪពុកម្ដាយ របស់ ថោង សារ៉ាត់ ដែល ត្រូវបាន ចោទប្រកាន់ ជាមេឃាតកនៅ ពីក្រោយខ្នង នៃការសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីចុងឆ្នាំ ២០១៤កន្លងទៅ។ ឪពុកម្ដាយថោង សារ៉ាត់ ត្រូវបាន កម្លាំងសមត្ថកិច្ច ចាប់ខ្លួន ដោយជាប់ ពាក់ព័ន្ធការលាក់ អាវុធខុស ច្បាប់ និងរារាំង ប្រតិបត្ដិការរបស់ កម្លាំងសមត្ថកិច្ច ហើយប្រតិបត្ដិការចុះ ឆែកឆេរផ្ទះ របស់ពួកគេទាំងពីរ នាពេលកន្លង ទៅនោះ សមត្ថកិច្ចបានរកឃើញ កាំភ្លើងរហូតទៅដល់ ១០ដើម ដែលពុំមាន លិខិតស្នាម ប្រើប្រាស់ ។

យ៉ាងណាក៏ដោយ រហូតមកដល់វេលាម៉ោង ៧និង៣៥នាទី យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌល ព័ត៌មាន ដេិមអម្ពិល មិនទាន់អាចសុំការបកស្រាយ ភ្លាមៗ ពីលោកចៅក្រម លី សុខឡេង បាន នៅឡើយទេ ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល

ព៏ត៌មានចាស់៖ Breaking News: បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ពេលកំពុងចុះ ទិញផ្លែឈើ នៅជិតស្តាតអូរឡាំពិក (មានវីដេអូ)












 
ឧកញ៉ា អ៊ឹង ម៉េងជឺ និង ភរិយា ពេលចុះប្រគល់ផ្ទះទេវតា ជូនចាស់ជរា


ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម