ចាប់ខ្លួន​បុរស​៣នាក់ជាប់ពាក់ព័ន្ធ​ ករណីរំលោភ ​ក្មេង​ស្រី​អាយុ​១៧​ឆ្នាំ

 
 

ខេត្តស្វាយរៀង ៖ ម្ចាស់ហាងលក់ស្រាបៀរ និងខារ៉ាអូខេយីហោ «តូរ៉ូ » ម្នាក់ និងបុរស២នាក់ ត្រូវសមត្ថកិច្ច ចាប់ខ្លួន ពីបទទិញ ពេស្យាចារ លើកុមារ និងការនាំចេញដោយមាន គោលដៅ ក្នុងសំណុំរឿង ចាប់ក្មេងស្រីអាយុ ១៧ឆ្នាំយក ទៅរំលោភ និងឱ្យ បម្រើផ្លូវភេទ ក្នុងហាងលក់ ស្រាបៀរ និងខារ៉ាអូខេ អស់រយៈពេល ៤ថ្ងៃ ទើបត្រូវសាច់ញាតិ តាមរកឃើញ ទីតាំង និងបានទៅប្តឹង សមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ចាប់ ខ្លួនជនសង្ស័យ បានចំនួន៣នាក់ បញ្ជូនទៅស្នង ការ នគរបាល ខេត្ត ដើម្បីសាកសួរ ។

ទាក់ទិនករណីនេះ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវកម្លាំង សមត្ថកិច្ចចាប់ ខ្លួនកាលពី វេលាម៉ោង ១២ថ្ងៃទី០៣ កុម្ភៈ ២០១៥ ស្ថិតនៅក្នុងហាងលក់ ស្រាបៀរ និងខារ៉ាអូខេ នៅចំណុចផ្លូវ លំបញ្ជស្ថិត នៅ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យ១-ឈ្មោះសួង ពី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅសង្កាត់ ព្រៃអង្គុញ ក្រុងបាវិត (ជាអ្នក បបួងក្មេងស្រី រងគ្រោះយក ទៅរំលោភ និងលក់ឱ្យម្ចាស់ហាង ឈ្មោះម៉ី ម៉ាលី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិ-សង្កាត់ កើតហេតុ ខាងលើ ចាប់រំលោភរួច ឱ្យក្មេងស្រីរងគ្រោះ បម្រើផ្លូវភេទ ជាមួយភ្ញៀវ គ្រាន់តែផ្តល់អាហារហូប ចុកប៉ុណ្ណោះ ។

ប្រភពបានឱ្យដឹងទៀតថា នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៦ កុម្ភៈ ២០១៥ នេះ តុលាការ បានបញ្ជូនជន សង្ស័យទាំង ៣នាក់ទៅពន្ធនាគារ ខេត្តហើយ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម