វ៉ាង ស្រីណូ ប្រឡូកសិល្បៈពេញ ទំហឹងវិញ ព្រោះចង់ ទុកស្នាដៃមុន នឹងចេញទៅរស់ នៅអាមេរិក ជាមួយគូស្នេហ៍
រាជធានីភ្នំពេញ ៖ តារាសម្តែងតូចច្រឡឹងសម្រស់បានគួរឲ្យគយគន់នាងវ៉ាង ស្រីណូ ដែលខក ខានចេញ មុខក្នុងសិល្បៈ អស់ពេល ជិត៣ឆ្នាំនោះ បានសម្រេចចិត្តងាកមកសម្តែងនៅ លើវិថីសិល្បៈ ឡើងវិញសារ ជាថ្មីហើយ។ ការសម្រេចចិត្ត ស្រូបយក ប្រជាប្រិយភាព ឡើងវិញនេះ ព្រោះស្រីណូ ស្តាយសម្រស់ មិនចង់ឲ្យចាស់ ទើបសម្តែង បម្រើប្រិយ មិត្តមុន នឹងនាងលាឈប់ ចេញទៅសាង ជីវិតថ្មីនៅ អាមេរិកជាមួយគូស្នេហ៍ ប្រមាណ២ឆ្នាំទៀត។
តារាសម្តែង វ៉ាង ស្រីណូ បាននិយាយរៀបរាប់ពីដំណើរវិលចូលសិល្បៈវិញយ៉ាងលម្អិតនា ឱកាសថត សម្តែងតាម បទចម្រៀង ជូនផលិតកម្ម រៃមាស កាលពីថ្ងៃទី០៣ កុម្ភៈ ២០១៥ កន្លងទៅថា «ប្រសិនបើ នាងនៅមិន ព្រមវិលមកវិញ នោះទេ អាចជាការ មើលស្រាលមួយ នូវរូបសម្បត្តិ ខ្លួនឯង ព្រោះពេល នេះនាងអាច សម្រកទម្ងន់បានសមល្មម និងអាចមាន រាងស្អាតដូច កាលពីនាងនៅ ប្រឡូកកាល ពីពេលបី ឆ្នាំមុន។ ពេលនេះនាង យល់ថា ខ្លួនឯងល្មម អាចសម្តែង ឡើងវិញបាន ព្រោះថា កាលពីមុន ឡើងគីឡូ ច្រើនណាស់ ព្រោះកាល នៅពីតូចពេល ឈឺម្តងៗច្រើន តែដាក់សឺរ៉ូម ជាប្រចាំ ហើយពេទ្យ ប្រាប់ថា បើដល់អាយុ មិនបាច់ញ៉ាំច្រើន ក៏ឡើងគីឡូដែរ ដល់ពេល ឈាន ចូលវ័យ ក៏ដូចពេទ្យ ប្រាប់តែម្តង ទើបបាត់ មុខមួយរយៈ។ មួយរយៈនេះ នាងបានហាត់ ប្រាណច្រើន និងញ៉ាំជា អាហារសុខភាព ដែលជាផលិតផល ដែលនាងនាំ យកមក ក្រៅប្រទេស។ ពេលនេះ នាងចុះស្គម មែនទែនហើយ ដូចដំណាក់កាល ដែលនាង នៅប្រឡូក ហើយមាន អារម្មណ៍ថា ខ្លួនឯងស្អាតឡើងវិញ ណាមួយទស្ស និកជន ក៏មានការ សំណូមពរខ្លាំង ដូចជានៅ តាមហ្វេសប៊ុក ជាដើម ក៏ដូចជាបណ្តា ផលិតកម្ម ចេះតែសុំ ឲ្យនាងចេញ មុខឡើងវិញ បូកផ្សំខាងឪពុកម្តាយ គាត់ចង់ ឲ្យមកវិញ សាងស្នាដៃផងនោះ ទើបឆ្លៀតពេល ពីរកស៊ី មកចូលសិល្បៈ វិញ។ ម្យ៉ាងវិញទៀត ខ្ញុំប្រហែលជា ទៅនៅអាមេរិក ពេលខាងមុខអាចពីរ ឬបីឆ្នាំទៀត ក៏មិនដឹង ហើយពេលនោះ យើងក៏មិន អាចមកស្រវេ ស្រវាប្រឡូក វិញពេញទំហឹង ដូចពេលនេះបាន»។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!